ប្រទេសទាំង ១០​ មានការនាំចេញច្រើនជាងគេ ក្នុងឆ្នាំ២០១៧​



បើយោងតាម HowMuch.net ដែលប្រមូលទិន្នន័យពីរបាយការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (World Trade Organization) បានធ្វើការចាត់ថ្នាក់ប្រទេសដែលមានការនាំចេញច្រើនជាងគេចំនួន ១០ក្នុងឆ្នាំ ២០១៧។ ប្រទេសចិននាំមុខគេជាប់ចំណាត់ថ្នាក់លេខ១ ក្នុងការនាំចេញដែលមានទឹកប្រាក់ប្រមាណ ២.២៦ ទ្រីលានដុល្លារ ខណៈសហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់លេខ២ ដែលមានទឹកប្រាក់សរុប ១.៥៤ ទ្រីលានដុល្លារ។

 ខាងក្រោមនេះគឺជាប្រទេសទាំង ១០ដែលមានការនាំចេញច្រើនជាងគេក្នុងឆ្នាំ ២០១៧៖

១) ប្រទេសចិន៖ ២​ ២៦៣ ប៊ីលានដុល្លារ

២) សហរដ្ឋអាមេរិក៖ ១ ៥៤៧ ប៊ីលានដុល្លារ

៣) ប្រទេសអាឡឺម៉ង់៖ ១ ៤៤៨ ប៊ីលានដុល្លារ

៤) ប្រទេសជប៉ុន៖ ៦៩៨ ប៊ីលានដុល្លារ

៥) ប្រទេសហូឡង់៖ ៦៥២ ប៊ីលានដុល្លារ

៦) ប្រទេសកូរ៉េខាងត្បូង៖ ៥៧៤ ប៊ីលានដុល្លារ

៧) ហុង កុង៖ ៥៥០ ប៊ីលានដុល្លារ

៨) ប្រទេសបារាំង៖ ៥៣៥ ប៊ីលានដុល្លារ

៩) ប្រទេសអ៊ីតាលី៖ ៥០៦ ប៊ីលានដុល្លារ

១០) ប្រទេសអង់គ្លេស៖ ៤៤៥ ប៊ីលានដុល្លារ ៕

ចុចអាន៖ ក្រុមហ៊ុនយក្សទាំង ១០ដែលមានតម្លៃម៉ាកសញ្ញា (Brand)ខ្ពស់ជាងគេបំផុតក្នុងឆ្នាំ ២០១៨ ដោយ៖ លង់ វណ្ណៈ

X
5s