ក្រុមហ៊ុនយក្សទាំង ១០ដែលមានតម្លៃម៉ាកសញ្ញា (Brand)ខ្ពស់ជាងគេបំផុតក្នុងឆ្នាំ ២០១៨​



បើយោងតាមតារាងទិន្នន័យរបស់ HowMuch.net ដែលដកស្រង់ពីរបាយការណ៍ចំណាត់ថ្នាក់ម៉ាកសញ្ញាដែលមានតម្លៃខ្ពស់ជាងគេបំផុត (The World’s Most Valuable Brands) របស់គេហទំព័រ Forbe បានបង្ហាញពីក្រុមហ៊ុនយក្សទាំង១០ដែលមានតម្លៃម៉ាកសញ្ញាខ្ពស់ជាងគេក្នុងឆ្នាំ ២០១៨។ ខាងក្រោមនេះគឺជាក្រុមហ៊ុនដែលមានម៉ាកសញ្ញាដែលមានតម្លៃខ្ពស់ជាងគេទាំង ១០ លើពិភពលោកក្នុងឆ្នាំ ២០១៨៖ ១) ក្រុមហ៊ុន Apple មានតម្លៃជាទឹកប្រាក់ប្រមាណ ១៨២,៨ ប៊ីលលានដុល្លារ ២) ក្រុមហ៊ុន Google៖ ១៣២,១ ប៊ីលលានដុល្លារ ៣) ក្រុមហ៊ុន Microsoft៖ ១០៤,៩ ប៊ីលលានដុល្លារ ៤) ក្រុមហ៊ុន Facebook៖ ៩៤,៨ ប៊ីលលានដុល្លារ ៥) ក្រុមហ៊ុន Amazon៖ ៧០,៩ ប៊ីលលានដុល្លារ ៦) ក្រុមហ៊ុន Coca Cola៖ ៥៧,៣ ប៊ីលលានដុល្លារ ៧) ក្រុមហ៊ុន Samsung៖ ៤៧,៦ ប៊ីលលានដុល្លារ ៨) ក្រុមហ៊ុន Disney៖ ៤៧,៥ ប៊ីលលានដុល្លារ ៩) ក្រុមហ៊ុន Toyota៖ ៤៤,៧ ប៊ីលលានដុល្លារ ១០) ក្រុមហ៊ុន AT&T៖ ៤១,៩ ប៊ីលលានដុល្លារ៕ ចុចអាន៖ ក្រុមហ៊ុនអាកាសចរណ៍ទាំង ១០ ជាប់​ចំណាត់ថ្នាក់​​សុវត្តិភាពជាងគេលើលោក ដោយ៖ លង់ វណ្ណៈ
X
5s