ប្រទេសទាំង ១០ ដែលគ្រោះថ្នាក់ខ្លាំងជាងគេលើលោក​



វិទ្យាស្ថានសេដ្ឋកិច្ចនិងសន្ដិភាព (The Institute of Economics and Peace) បានចុះផ្សាយរបាយការណ៍ សន្ទស្សន៍សន្ដិភាពពិភពលោកឆ្នាំ ២០១៨ (Global Peace Index 2018) ដែលបានចាត់ថ្នាក់ប្រទេសជាច្រើននៅលើពិភពលោក អំពីបញ្ហាសន្ដិសុខសុវត្តិភាព។

របាយការណ៍នោះបានចាត់ថ្នាក់ប្រទេសចំនួន ១៦៣ ដោយផ្អែកលើកត្តាចំនួន ២៣ ដែលក្នុងនោះរួមមាន អត្រាឃាតកម្ម ភាពភ័យខ្លាចផ្នែកនយោបាយ និងការស្លាប់ដែលបណ្ដាលមកពីជំលោះផ្ទៃក្នុងជាដើម។ ខណៈដែលប្រទេសដែលមានសន្ដិភាពសុវត្តិភាពភាគច្រើនគឺជាប្រទេសដែលមានការអភិវឌ្ឍនៅក្នុងតំបង់អាស៊ីខាងលិចនិងខាងកើត ប៉ុន្តែបើក្រឡែកមើលទៅកន្លែងដែលគ្រោះថ្នាក់ខ្លាំងជាងគេគឺនៅក្នុងទ្វីបអាហ្រ្វិក និងតំបន់មជ្ឈឹមបូព៌ា ដែលជាកន្លែងដែលពោរពេញទៅដោយមានភាពក្រីក្រនិងសង្គ្រាម។ ខាងក្រោមនេះគឺជាប្រទេសទាំង ១០ ដែលមានកម្រិតគ្រោះថ្នាក់ខ្លាំងជាងគេដែលរៀបតាមលំដាប់លេខរៀងដូចខាងក្រោម ដែលដកស្រង់ពី Business Insider៖

១) ប្រទេសស៊ីរ៉ី

២) ប្រទេសអាហ្វកានីស្ថាន

៣) ប្រទេសស៊ូដង់ខាងត្បូង

៤) ប្រទេសអ៊ីរ៉ាក់

៥) ប្រទេសសូម៉ាលី

៦) ប្រទេសយេម៉ែន

៧) ប្រទេសលីប៊ី

៨) សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

៩) សាធារណរដ្ឋអាហ្រិកកណ្ដាល

១០) ប្រទេសរ៉ុស្សី៕

ចុចអាន៖ ប្រទេសទាំង ១០ ដែលមានតុល្យភាពរវាងជីវិត និងការងារល្អដាច់គេ ដោយ៖ លង់ វណ្ណៈ

X
5s