កម្រងគតិចំនួន ៥ឃ្លា ដែលអ្នកគួរសិក្សាពិចារណា
១) «កុំរត់គេចចេញពីភាពងងឹត។ កុំបាំងភ្នែករបស់អ្នកពីពន្លឺ។ ទទួលយកភាពងងឹតឲ្យដូចជាពន្លឺ ព្រោះថាតើមិនមែនពន្លឺទេឬដែលជះឲ្យមានស្រមោល ? ហើយបើពុំមានងងឹតទេតើយើងអាចអាចដឹងពន្លឺយ៉ាងដូចម្ដេចបាន ? ទាំងពីរនេះគឺតែមួយ ដូចគ្នា ដាច់ដោយឡែកពីគ្នាតែចូលរួមជាមួយគ្នា។ ដូចគ្នាទៅនឹងឆ្វេងនិងស្ដាំ បុរសនិងស្ត្រី ខាងលើនិងខាងក្រោម គឺជាពន្លឺនិងភាពងងឹត បើគ្មានមួយ មួយទៀតមិនអាចមានអត្ថន័យអ្វីនោះទេ។ ពួកវាប្រៀបដូចជាដំណាក់កាល២នៃថាមពលតែមួយដូច្នោះដែរ។ ចូរដឹងថានៅក្នុងភាពងងឹតមានពន្លឺ ហើយនៅក្នុងពន្លឺមានភាពងងឹត ហើយត្រូវទទួលយកពួកវាស្មើៗគ្នា»។
២) «ការនិយាយលាគ្នាសម្រាប់តែមនុស្សណាដែលស្រឡាញ់ជាមួយនឹងភ្នែករបស់គេតែប៉ុណ្ណោះ។ ព្រោះថាចំពោះមនុស្សដែលស្រឡាញ់ជាមួយនឹងបេះដូងរបស់គេនិងវិញ្ញាណរបស់គេ វាគ្មានឡើយនូវការបែកបាក់គ្នានោះ»។ Rumi
៣) «ស្វែងរកខ្លួនឯង ពុំនោះទេអ្នកនឹងពឹងផ្អែកទៅលើទស្សនយល់ឃើញរបស់មនុស្សដែលមិនស្គាល់ពីខ្លួនឯងផង»។ Osho
៤) «បើអ្នកចង់ដាស់មនុស្សជាតិទាំងអស់ឲ្យភ្ញាក់ឡើង ដូច្នេះត្រូវដាស់ខ្លួនឯងឲ្យភ្ញាក់ឡើង បើអ្នកចង់លុបបំបាត់ទុក្ខវេទនាក្នុងពិភពលោក ដូច្នេះត្រូវលុបបំបាត់ភាពអវិជ្ជមានទាំងអស់ដែលមាននៅក្នុងខ្លួនអ្នក។ ពិតណាស់ អំណោយដ៏អស្ចារ្យបំផុតដែលអ្នកត្រូវតែផ្ដល់ឲ្យនោះគឺជាការបដិវត្តខ្លួនឯង»។ ឡៅជឺ
៥) «ពស់ដែលមិនអាចសកស្បែករបស់វាបានប្រាកដជាត្រូវស្លាប់។ ដូចគ្នាទៅនឹងការគិតដែលត្រូវបានរារាំងពីការផ្លាស់ប្ដូរទស្សនយល់ឃើញរបស់ខ្លួនវា ពួកវានឹងឈប់ក្លាយជាការគិតហើយ»។ Friedrich Nietzcshe ដោយ៖ ស្រីពៅ