តម្រុយថ្មីបញ្ជាក់រឹតតែច្បាស់នូវវត្តមាន iPhone X ថ្មី ៦,១អ៊ីញប្រើកាមេរ៉ាក្រោយ ១គ្រាប់ អេក្រង់ LCD តម្លៃខ្ទង់ $៧០០
ថ្មីៗនេះ មានលេចរូបស្រោមទូរស័ព្ទដែលត្រូវបានគេអះអាងថា ជាស្រោម iPhone ជំនាន់ថ្មីដែលមានអេក្រង់ ៦,១អ៊ីញ។ វាជាសញ្ញាណគាំទ្រទៅលើដំណឹងដែលថា ក្រុមហ៊ុន Apple នឹងប្រកាស iPhone ថ្មីម្ដង ៣ម៉ូដែលចុងឆ្នាំ២០១៨ នេះ ដែលក្នុងនោះនឹងមាន iPhone តម្លៃមធ្យម បំពាក់អេក្រង់ទំហំកណ្ដាល ពោលគឺ ៦,១អ៊ីញប្រភេទ LCD។