បណ្ដុះ​ទម្លាប់ល្អ ​៥យ៉ាង ​ដែល​អ្នក​គួរ​ធ្វើ ​ចំពោះ​ហិរញ្ញវត្ថុ​របស់​អ្នក អោយកាន់តែល្អប្រសើរជាងមុន​



ទម្លាប់​របស់មនុស្សម្នាក់ៗ ពិតជាសំខាន់ខ្លាំងណាស់ ព្រោះថាវា ​នឹង​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំងក្លា​ទៅលើ​ជីវិត​របស់​គេ។ ដូច្នេះ​ហើយ​បាន​ជា​ការ​បណ្ដុះ​ទម្លាប់​ណា​ដែល​មាន​ប្រយោជន៍ គឺជា​រឿង​ដែល​អ្នក​ត្រូវ​ផ្ដល់​ការ​យកចិត្តទុកដាក់​។

ខាងក្រោម​នេះ ​គឺជា​ទម្លាប់​ ៤យ៉ាង​ដែល​អ្នក​គួរ​មាន​ចំពោះ​ហិរញ្ញវត្ថុ​របស់​អ្នក  អោយកាន់តែល្អប្រសើរ

១) ចែករំលែក​គំនិត

ថ្វី​បើ​ការ​ចូលរួម​ចែករំលែក​គំនិត មិន​បាន​ផ្ដល់​ប្រាក់​ចំណេញ​អ្វី​មក​ឲ្យ​អ្នក​វិញ​ក៏​ពិត​មែន ប៉ុន្តែ​នៅ​ពេល​អ្នក​ចែករំលែក​គំនិត អ្នក​នឹង​អាច​ជួយ​មនុស្ស​មួយ​ចំនួន​បាន ហើយ​ក៏​អាច​កសាង​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជុំវិញ​ខ្លួន​អ្នក​បាន​កាន់តែ​ច្រើន។ នៅ​ពេល​មាន​មនុស្ស​ច្រើន​ស្គាល់​ពីសមត្ថភាពអ្នក មានទំនុកចិត្តលើអ្នក ច្បាស់ណាស់ថាអ្នកនឹងអាចទទួល ​បាន​នូវ​ឱកាស​ល្អៗ​អ្វី​នៅ​ថ្ងៃ​ខាង​មុខ​។

២) បែងចែកលុយសម្រាប់​សន្សំ​ទុក

គ្មាន​នរណា​អាច​ដឹង​បាន​ទេ​ ថា​នឹង​មាន​រឿងរ៉ាវ​ បញ្ហា រឺ គ្រោះថ្នាក់​អ្វីខ្លះ​ដែល​កើតឡើង​នៅ​ខណៈ​ពេល​បន្ទាប់។ នៅ​ពេល​នោះ​ឯង​ដែល ​លុយ​ដែល​អ្នក​បាន​សន្សំ​ទុក នឹង​អាច​ជួយ​ដោះស្រាយ​បញ្ហា​របស់​អ្នក​ក្នុង​ពេល​នោះ​បាន។ 

៣) ផែនការច្បាស់លាស់ ​ត្រួតពិនិត្យ​លើ​ការ​ចំណាយ ​នានាឡើងវិញ

ការ​ត្រួតពិនិត្យ​លើ​ការ​ចំណាយ​របស់​ខ្លួនឯង មាន​ប្រយោជន៍​ និង ​សារសំខាន់​នៅ​ត្រង់​ថា អ្នក​នឹង​អាច​ដឹង​បាន​ថា​  តើ​អ្នក​បាន​ចំណាយ​ទៅលើ​អ្វីខ្លះ?  ថា​តើ​ការ​ចំណាយ​នោះ​មាន​ប្រយោជន៍ ​ឬ ​ចាំបាច់​ឬ​អត់ ដូចនេះ​អ្នក​នឹង​អាច​ផ្លាស់ប្ដូរ​ទម្លាប់​ក្នុង​ការ​ចាយវាយ​របស់​អ្នក​បាន នោះ​អ្នក​នឹង​អាច​សន្សំ​ទុក​បាន​ទៀត​ផង។

ពុំ​នោះ​ទេ​អ្នក​នឹង​ចាយវាយ​ដោយ​មិន​ដឹង​ថា​លុយ​ត្រូវ​បាន​រត់​ចេញ​ទៅ​ណា​អស់​ក្នុង​មួយ​ពព្រិច​ភ្នែក​មិនខាន ដែល​វា​ជា​ទម្លាប់​ដ៏​អាក្រក់​មួយ​។

៤) ការធ្វើ​ទាន ការបរិច្ចាក រឺ សប្បុរសធម៌

ទឹក​បឹង ​ទឹក​ទន្លេ​ដែល​គ្មាន​ការ​ហូរ​នាំ​ទឹក​ចេញ ​ចូល​ទេ​នោះ នោះ​ទឹក​បឹង​ ទឹក​ទន្លេ​នោះ​ប្រាកដ​ជា​ស្អុយ​កខ្វក់​មិនខាន។

អ្នក​មិន​អាច ​ក្រ​ ដោយ​ការ​ចែករំលែក​ដល់​អ្នកដទៃ​នោះ​ឡើយ។ មាន​មនុស្ស​ច្រើន​ណាស់​ដែល​កំពុងតែ​ជួប​ការ​លំបាក​ខ្វះខាត ហេតុនេះ​បើ​អ្នក​បាន​ខ្ពង់ខ្ពស់​ឬ​ជីវភាពប្រសើរហើយ អ្នក​មិនគួរ​ភ្លេច​គិត​ពី​សុខទុក្ខ​របស់​អ្នកដទៃ​ដែល​លំបាក​នោះ​ឡើយ បើ​ទោះ​ជា​ពួកគេ​មិន​អាច​ជួយ​អ្នក​អ្វី​បាន​វិញ​ក៏​ដោយ ហើយ​អ្នក​ក៏​មិន​ត្រូវ​ជួយ​ដោយ​រំពឹង​ការ​តបស្នង​អ្វី​មក​វិញ​នោះ​ដែរ៕

៥) ការបន្តអភិវឌ្ឍខ្លួនជានិច្ច

ដូចពាក្យចាស់បានពោលថា ចំនេះជាទ្រព្យនឹងប្រាណ គ្មានអ្នកណាអាចលួចបាន ។ រៀនច្រើន ចេះច្រើន ។

ប្រាក់ចំណូលរបស់អ្នកនឹងកើនឡើង ទៅតាមកម្រិតនៃការអភិវឌ្ឍខ្លួនរបស់អ្នក  ។

 

ដោយ៖ ស្រីពៅ

សូមអាន៖ ទម្លាប់ចំនួន ៣នៅក្នុង​ជីវិតសម័យទំនើប ផ្ដល់​ផលប៉ះពាល់អវិជ្ជមានចំពោះអ្នក

X
5s