ទាំងនេះគឺជាគតិ ៥ឃ្លាដែលនឹងផ្លាស់ប្ដូរការយល់ឃើញរបស់អ្នកចំពោះជីវិត​



១) «បើ​ការ​គិត​របស់​អ្នក​មាន​សភាព​ទទេ នោះ​វា​នឹង​តែងតែ​ត្រៀម​រួចរាល់​ជានិច្ច​សម្រាប់​អ្វី​ៗ​ទាំងឡាយ វា​បាន​បើក​ចំហ​សម្រាប់​អ្វីៗ​គ្រប់​យ៉ាង។ រីឯ​នៅ​ក្នុង​ការ​គិត​របស់​អ្នក​ទើប​នឹង​ចាប់ផ្ដើម វា​មាន​លទ្ធភាព​ដែល​អាច​ទៅ​រួច​ជាច្រើន ប៉ុន្តែ​នៅ​ក្នុង​ការ​គិត​របស់​អ្នក​ជំនាញ​វិញ វា​មាន​តិចតួច​ប៉ុណ្ណោះ»។ Shunryu Suzuki

២) «អ្នក​មិន​ត្រូវការ​អ្វី​ទាំងអស់​ដើម្បី​រីករាយ។ តែ​អ្នក​ត្រូវការ​អ្វី​ម្យ៉ាង​ដើម្បី​កើត​ទុក្ខ»។ Mooji

៣) «អារម្មណ៍​គ្រាន់តែ​ជា​ភ្ញៀវ​ប៉ុណ្ណោះ ចូរ​អនុញ្ញាត​ឲ្យ​វា​មក​ហើយ​ត្រឡប់​ទៅ​វិញ​ចុះ»។ Mooji

៤) «ខ្ទម​មួយ​ដែល​ពោរពេញ​ដោយ​សំណើច​ក្អាកក្អាយ​សម្បូរ​ហូរហៀរ​ជាង​វិមាន​មួយ​ដែល​ពោរពេញ​ដោយ​ទុក្ខសោក​ទៅ​ទៀត»។

៥) «សេចក្ដី​ទុក្ខសោក​ផ្ដល់​ឲ្យ​នូវ​ជម្រៅ។ សេចក្ដី​សុខ​ផ្ដល់​ឲ្យ​នូវ​កម្ពស់។ សេចក្ដី​ទុក្ខសោក​ផ្ដល់​ឲ្យ​នូវ​ឫស។ សេចក្ដី​សុខ​ផ្ដល់​ឲ្យ​នូវ​មែក​សាខា។ សេចក្ដី​សុខ​ប្រៀប​ដូចជា​ដើមឈើ​ដែល​លូតលាស់​ខ្ពស់​នៅ​ក្នុង​អាកាស សេចក្ដី​ទុក្ខសោក​ប្រៀប​ដូចជា​ឫស​ដែល​ចាក់​ចូល​ទៅ​ក្រោម​នៅ​ក្នុង​ផែនដី។ ទាំងពីរ​នេះ​សុទ្ធតែ​ត្រូវការ ហើយ​បើ​កាល​ណា​ដើមឈើ​លូតលាស់​កាន់តែ​ខ្ពស់ វា​ក៏​ចាក់​ឫស​ចូល​ទៅ​កាន់តែ​ជ្រៅ​ក្នុង​ពេល​ដំណាល​គ្នា​នេះ​ដែរ។ បើ​កាលណា​ដើមឈើ​លូតលាស់​កាន់តែ​ធំ ឫស​របស់​វា​ក៏​កាន់តែ​ធំ​ដែរ។ តាម​ពិត​ទៅ វា​តែងតែ​សមាមាត្រ​នឹង​គ្នា​ជានិច្ច។ នេះ​ហើយ​គឺជា​តុល្យភាព​របស់​វា»។ Osho

ដោយ៖ ស្រីពៅ

សូមអាន៖ មេរៀនជីវិតទាំង ៩របស់ខុង ជឺ អ្នកប្រាជ្ញចិន ផ្លាស់ប្ដូរជីវិតអ្នក

X
5s