Oppo ប្រកាសស្មាតហ្វូនទំនើបកំពូល Find X បង្កប់គំនិតច្នៃប្រឌិតខ្ពស់លាក់កាមេរ៉ាជិតឈឹងក្រោមដំបូលសម្ងាត់ តែតម្លៃក៏កប់ដែរ !
ស្មាតហ្វូនស៊េរីថ្មីរបស់ Oppo ពិតជាធ្វើឱ្យសាធារណជនមានការចាប់អារម្មណ៍នៅត្រង់រចនាបថ លាយឡំជាមួយភាពងឿងឆ្ងល់ថា បើថ្ងាសរបស់វាមិនឆក ហើយឌីហ្សាញដោយទាញអេក្រង់លាតស្ទើរគ្មានសល់គែមផងនោះ តើឯណាទៅកាមេរ៉ាមុខ? ចម្លើយគឺថា មិនថាតែកាមេរ៉ាមុខរបស់វាទេ សូម្បីតែកាមេរ៉ាក្រោយក៏មិនឃើញដែរ តែ Oppo បានបង្កប់ភាពច្នៃប្រឌិតខ្ពស់នៅលើស្មាតហ្វូន Find X នោះដោយ ឱ្យស្មាតហ្វូននេះមានគន្លឹះសម្រាប់បើកដំបូលបាន។ ត្រូវហើយ ចុចប៊ូតុង Camera នោះអ្វីៗនឹងកាមេរ៉ាទាំង៣ នឹងត្រូវវែកមុខ។