បុរសទុគ៌តក្រីក្រម្នាក់ សួរព្រះសម្មាសម្ពុទ្ធ ពីសេចក្ដីក្រ ចុះ​ព្រះ​អង្គ​មាន​ពុទ្ធដីការ​យ៉ាងណា?​



កាលពីថ្ងៃមួយ មានបុរសទុគ៌ត ក្រីក្រម្នាក់បានសួរទៅកាន់ព្រះសម្មាសម្ពុទ្ធថា៖ តើមូលហេតុអ្វីបានជាខ្ញុំព្រះករុណានៅតែក្រ? ព្រះសមណគោតម ទ្រង់ត្រាស់ឆ្លើយតបទៅវិញថា៖ មូលហេតុដែលអ្នកឯងនៅតែក្រគឺដោយសារតែអ្នកមិនចេះចែករំលែក និងមិនដឹងពីរបៀបចែករំលែក។ បុរសទុគ៌តបានតបទៅវិញថា៖ ខ្ញុំព្រះករុណាក្រណាស់គ្មានអ្វីចែករំលែកទៅកាន់អ្នកដទៃនោះទេ។

ព្រះសាស្ដា ព្រះអង្គត្រាស់តបវិញថា ៖ «អ្នកមានអ្វីៗជាច្រើនសម្រាប់ចែករំលែកទៅកាន់អ្នកដទៃ។ អ្នកឯងមានមុខមាត់ អ្នកអាចញញឹម ផ្ដល់ស្នាមញញឹមទៅកាន់អ្នកដទៃ ធ្វើឲ្យអ្នកដទៃសប្បាយរីករាយ។ អ្នកឯងមានមាត់ អ្នកឯងអាចប្រើមាត់របស់អ្នកនិយាយពាក្យពិរោះៗ និយាយលើកទឹកចិត្តអ្នកដទៃ បំផុសគំនិត ផ្ដល់សំណើចដល់មនុស្សជាច្រើន។ អ្នកឯងមានបេះដូង អ្នកគួរតែរៀនបើកចិត្ត បើកបេះដូងចំពោះអ្នកដទៃប្រកបដោយភាពបរិសុទ្ធ ស្មោះត្រង់ សេចក្ដីពិត ដោយចិត្តមេត្តាធម៌។ អ្នុកឯងមានភ្នែកមួយគូ អ្នកអាចក្រលែកមើលទៅអ្នកដទៃដោយចិត្តប្រណី សេចក្ដីអាណិតអាសូរ។ អ្នកមានរាងកាយ អ្នកអាចប្រើប្រាស់កម្លាំងកាយរបស់អ្នកជួយអ្នកដទៃពេលគេជួបទុក្ខលំបាក មានអាសន្នអន់ក្រ។ អ្នកគិតទៅមើល អ្នកមិនមែនជាអ្នកក្រទៀតឯណា។ «ក្រចិត្តទើបជាសេចក្ដីក្រពិតប្រាកដ»៕ ចុចអាន៖ ព្រះសម្មាសម្ពុទ្ធ ព្រះនាមសមណគោតម ទ្រង់ត្រាស់សម្ដែងអំពីមូលហេតុនៃសេចក្ដីខឹងក្រោធ

ដោយ៖ លង់ វណ្ណៈ

X
5s