គតិចំនួន ៥ឃ្លា ដែលអ្នកមិនគួរបំភ្លេចក្នុងជីវិត
១) «ការពារខ្លួនឯងពីការគិតរបស់ខ្លួនឯង»។ Rumi
២) «បើអ្នកពិតជាចង់បានលុយជាងអ្វីៗទាំងអស់ នោះអ្នកនឹងត្រូវបានគេទិញហើយលក់ជីវិតរបស់អ្នកទាំងមូល»។ Rumi
៣) «មនុស្សលោកបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលបំផុតអំពីមនុស្សជាតិ។ ដោយសារតែគាត់បានលះបង់សុខភាពរបស់គាត់ដើម្បីរកលុយ បន្ទាប់មកគាត់ក៏បានលះបង់លុយរបស់គាត់ដើម្បីឲ្យបានជាសះស្បើយពីជំងឺ។ បន្ទាប់មកទៀតគាត់ក៏អន្ទះអន្ទែងយ៉ាងខ្លាំងអំពីអនាគតដែលធ្វើឲ្យគាត់មិនអាចរីករាយជាមួយនឹងបច្ចុប្បន្ន។ លទ្ធផលគឺគាត់មិនបានទាំងរស់នៅក្នុងបច្ចុប្បន្នឬក៏អនាគត។ គាត់រស់នៅហាក់ដូចជាគាត់នឹងមិនស្លាប់នោះឡើយ ហើយបន្ទាប់មកក៏ស្លាប់ទាំងមិនបានរស់នៅអ្វីសោះ»។ សម្ដេចសង្ឃ ដាឡៃ ឡាម៉ា
៤) «ភពនេះមិនត្រូវការមនុស្សដែលជោគជ័យអ្វីទៀតនោះទេ។ ភពនេះកំពុងតែត្រូវការយ៉ាងបន្ទាន់នូវអ្នកបង្កើតសន្តិភាព អ្នកព្យាបាល អ្នកស្ដារឡើងវិញ អ្នកនិទានរឿង និងអ្នកផ្ដល់ក្ដីស្រឡាញ់គ្រប់ប្រភេទទាំងអស់ជាច្រើនទៀត»។ សម្ដេចសង្ឃ ដាឡៃ ឡាម៉ា
៥) «ពិនិត្យមើលការគិតរបស់អ្នក វានឹងក្លាយជាពាក្យសម្ដី។ ពិនិត្យមើលពាក្យសម្ដីរបស់អ្នក វានឹងក្លាយជាសកម្មភាព។ ពិនិត្យមើលសកម្មភាពរបស់អ្នក វានឹងក្លាយជាទម្លាប់»។ ឡៅជឺ
ដោយ៖ ស្រីពៅ
សូមអាន៖ សម្រង់សម្ដីទាំង ១០ឃ្លារបស់អ្នកនិពន្ធប្រលោមលោក និងអ្នកតែងនិពន្ធទំនុកចម្រៀង លោក Paulo Coelho