​ទូរស័ព្ទ iPhone ថ្មី​ស៊េរី​ក្រោយ នឹង​បំពាក់​ Li-Fi ​ល្បឿន​អ៊ីនធឺណិតលឿន​ជាង Wi-Fi ១០០ដង!​



​ក្រុមហ៊ុន Apple ​ត្រូវ​គេ​រាយការណ៍​ថា កំពុង​ធ្វើតេស្ត​លើ​បច្ចេកវិទ្យា​ប្រព័ន្ធ​បណ្ដាញ​ថ្មី Light Fidelity (Li-Fi)​​សម្រាប់​បំពាក់​នៅ​លើ iPhone ​ជំនាន់​ក្រោយ។ ​ព័ត៌មាន​អំពី​មុខងារ​ថ្មី​នេះ ត្រូវ​បាន​គេ​អះអាង​បន្ទាប់ពី​គេ​បាន​ប្រទះ​ឃើញ iOS Code ​ដោយ​គេហទំព័រ Apple Insider។

15597-12001-Screenshot-2016-01-19-002447-l

​យោង​តាម​របាយការណ៍​ឱ្យ​ដឹង​ថា Apple ​នឹង​បំពាក់ LiFiCapability ​ចាប់ពី​ប្រព័ន្ធ​ប្រតិបត្តិការ iOS 9.1 ឡើង​ទៅ។ ក្រុមហ៊ុន​ថែមទាំង​ត្រូវ​គេ​រាយការណ៍​ថា ពេល​នេះ​បាន​ជ្រើសរើស​ទូរស័ព្ទ iPhone ​ប៉ុន្មាន​គ្រឿង ដើម្បី​ធ្វើតេស្ត​មុខងារ LiFi នេះ។ បណ្ដាញ LiFi ​ដំណើរការ​ស្រដៀង​នឹង​ច្បាប់ infrared remote។ វា​បញ្ជូន​ទិន្នន័យ (data) តាម​ប្រភព​ពន្លឺ ហើយ​បន្ទាប់​មក​ពន្លឺ​ត្រូវ​ទទួល​ដោយ sensor ​និង​បកប្រែ​ទៅ​ជា​សញ្ញា​អេឡិចត្រូនិក។ លក្ខណៈ​ពិសេស​នេះ ប្រើ​ពន្លឺ​ដែល​អាច​មើល​ឃើញ មាន​ន័យ​ថា ពន្លឺ​នៅ​ក្នុង​ផ្ទះ​របស់​អ្នក អាច​ដើរតួ​ជា​ចំណុច សម្រាប់​ភ្ជាប់ (access) ដែល​មាន​ល្បឿន​ល្បឿន​ជាង​ប្រព័ន្ធ Wi-Fi ជាមួយ​ល្បឿន​ដល់ 224gigabits ក្នុង ១វិនាទី។ ​សូម​បញ្ជាក់​ថា បច្ចេកវិទ្យា​ដែល​បញ្ជូន​ព័ត៌មាន​ដោយ​ប្រើ​​ទំនាក់ទំនង​ពន្លឺ​​ដែល​អាច​មើល​ឃើញ ត្រូវ​បាន​គេ​ធ្វើ​តេស្ត​នៅ​ក្នុង​ការិយាល័យ និង​កន្លែង​ធ្វើ​ការ​ផ្សេង​ទៀត​នៅ Tallinn ក្នុង​ប្រទេស​អេស្តូនី។ ការ​សាក​ល្បង​នៅ​ក្នុង​មន្ទីរ​ពិសោធន៍​បាន​បង្ហាញ​ថា Li-Fi អាច​មាន​ល្បឿន​លឿន​ជាង​ Wi-Fi រហូត​ដល់​ទៅ​១០០​ដង វា​ប្រើ​​ពន្លឺ​ដែល​គេ​អាច​មើល​ឃើញ ហើយ​បញ្ជូន​ព័ត៌មាន​តាម​កូដ​លេខ​ពីរ​តួ៕
X
5s