​អាន​គំនិត​​​​ដ៏​មាន​តម្លៃ​របស់​​លោក​Benjamin Franklin ​បិតា​ស្ថាបនិក​របស់​សហរដ្ឋអាមេរិក​



១) «​​ធ្វើ​ល្អ​ប្រសើរ​ជាង​ ​​និយាយ​ល្អ​»។

​២) ​«​អ្នក​អាច​ពន្យារ​ពេល​បាន​ ​ប៉ុន្តែ​ពេលវេលា​ចេះ​តែ​ដើរ​ទៅមុខ​មិន​ចាំ​នោះ​ទេ​»។

​៣) ​​«​ដេក​ពី​ព្រលប់​ងើប​ពី​ព្រលឹម​ ​​​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សុខភាព​ល្អ ​ទ្រព្យសម្បត្តិ​ច្រើន ​និង ​មាន​ភាព​វាងវៃ​»។

៤) ​«​បរាជ័យ​​ក្នុង​ការ​ត្រៀម​ខ្លួន​​មាន​ន័យ​ថា ​អ្នក​​កំពុង​ត្រៀម​ខ្លួន​ដើម្បី​បរាជ័យ​»។

៥) ​«​​ព្រះ​​ជួយ​តែ​មនុស្ស​ ​ដែល​ចេះ​ជួយ​ខ្លួន​ឯង​ប៉ុណ្ណោះ​»។

៦) ​«​កុំ​ចោល​ដុំ​ថ្ម​ទៅ​កាន់​ផ្ទះ​​អ្នក​ជិតខាង​​​ ​ប្រសិនបើ​​បង្អួច​របស់​អ្នក​​ធ្វើ​ពី​​កញ្ចក់​»។

៧) ​«​ត្រូវ​បើក​ភ្នែក​ឲ្យ​ធំ​ៗ​មុន​ពេល​​សម្រេច​ចិត្ត​រៀបការ​ ប៉ុន្តែ​ត្រូវ​តែ​បើក​ភ្នែក​​ត្រឹម​ពាក់​កណ្ដាល​បាន​ហើយ ​ក្រោយ​ពេល​រៀបការ​»៕

X
5s