សម្រង់​​​គតិ​មាស​ទាំង ​​៦​ឃ្លា​ របស់​​​លោក​យាយ​​ Mother Teresa ​​ដើម្បី​​បណ្តុះ​សេចក្តី​ស្រលាញ់​​​​ក្នុង​ជីវិត ​



Mother Teresa ​គឺ​ជា​ដូន​ជី​​​​​ដែល​មាន​ចិត្ត​​សម្បុរសធម៌​​​ម្នាក់​​ក្នុង​លោក​ ហើយ​​កេរ្តិ៍​ឈ្មោះ​របស់​​​លោក​យាយ​​​​ ​ពិត​ជា​​ល្បីល្បាញ​​ខ្លាំង​​ បើ​ទោះបី​ជា​ពេល​នេះ​បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​ក្តី​។ ​

ខាង​ក្រោម​នេះ​ គឺ​ជា​កម្រង​សម្តី​​ដ៏​មាន​អត្ថន័យ​ទាំង​៦​ឃ្លា​របស់ Mother Teresa ដែល​អ្នក​គួរ​ដឹង​៖​​​​​​

១)​ ​​«​សន្តិភាព​ ចាប់​ផ្តើម​ជាមួយ​នឹង​ស្នាម​ញញឹម​»។

២) ​​«​ប្រសិន​បើ​អ្នក​ប្រឹង​តែ​វាយតម្លៃ​មនុស្ស​ នោះ​អ្នក​នឹង​គ្មាន​ពេល​ដើម្បី​ស្រលាញ់​​ពួកគេ​នោះ​ទេ​»។

៣) ​«​​​​ប្រសិន​បើ​អ្នក​មិន​អាច​ជួយ​មនុស្ស​មួយ​រយ​នាក់​បាន​​ទេ​ ​អ៊ីចឹង​ជួយ​ម្នាក់​​ក៏​បាន​»។

៤) ​«​សូម​កុំ​ចាំ​​​​ឲ្យ​អ្នកដឹកនាំ​​ធ្វើ​​​ឲ្យ​យើង​ ​ប៉ុន្តែ​សូម​ចាប់​ផ្តើម​ធ្វើ​​ចាប់​ពី​ខ្លួន​យើង​ម្នាក់ៗ»។

៥) ​«​​ភាព​ក្រីក្រ​​មិន​មែន​បង្កើត​ឡើង​ដោយ​ព្រះ​នោះ​ទេ​ តែ​វា​កើត​ឡើង​ដោយសារ​តែ​យើង​ទាំង​អស់​​​គ្នា​​​ មិន​ព្រម​ចែក​រំលែក​»។

៦) ​​​«​ពាក្យ​សម្តី​​ល្អ ​​​គឺ​ខ្លី​ និង ងាយ​និយាយ​ ប៉ុន្តែ​វា​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​»៕

X
5s