គតិទាំង៦ឃ្លា សម្រាប់ជាការពិចារណានៅក្នុងជីវិត​



១) «ដោះស្រាយ​ជាមួយ​កំហុស​របស់​អ្នកដទៃ​ឲ្យ​ទន់ភ្លន់​ដូចជា​ជាមួយ​កំហុស​របស់​ខ្លួនឯង»។ សុភាសិត​របស់​ចិន

២) «ជីវិត​គឺជា​ដំណើរ​ផ្សងព្រេង ពុំ​មែន​ជា​ទី​ដែល​គេ​សំដៅ​ទៅ​នោះ​ឡើយ»។ Cliff Nichols

៣) «អ្នក​ទាំងឡាយ​ដែល​ជា​អ្នក​មាន​ពិត​ប្រាកដ គឺជា​អ្នក​ដែល​ចេះ​រីករាយ​ជាមួយ​នឹង​អ្វី​ដែល​ខ្លួន​មាន»។ Yiddish

៤) «របៀប​ដែល​មនុស្ស​ធ្វើ​ដាក់​អ្នក​គឺជា​កម្ម​របស់​ពួកគេ ឯ​របៀប​ដែល​អ្នក​តបត​ទៅវិញ​គឺជា​កម្ម​របស់​អ្នក»។ Wayne Dyer

៥) «មនុស្ស​ដែល​អ្នក​វាយតម្លៃ​នៅ​ថ្ងៃ​នេះ អាច​នឹង​ក្លាយ​ជា​ការ​វាយតម្លៃ​ដែល​អ្នក​ត្រូវ​ប្រឈមមុខ​នៅ​ថ្ងៃ​ស្អែក»។ អនាមិក

៦) «ចូរ​ចងចាំ​នូវ​ទង្វើ​អសប្បុរស សេចក្ដី​មិន​ទៀងត្រង់ និង​ការ​បោក​បញ្ឆោត​ដែល​អ្នក​បាន​ធ្វើ​ទៅលើ​អ្នកដទៃ... កុំ​ភ្ញាក់ផ្អើល​ឲ្យ​សោះ​នៅ​ពេល​វា​ត្រឡប់​មក​ខាំ​អ្នក​វិញ»។ Sarah Moore

ដោយ៖ ស្រីពៅ

X
5s