ប្រទេសទាំង ១០ ដែលមានតុល្យភាពរវាងជីវិត និងការងារល្អដាច់គេ
បើយោងតាម InterNations ដែលជាបណ្ដាញអ្នកផ្លាស់ប្ដូរលំនៅឋានឬធ្វើការនៅក្រៅប្រទេសដ៏ធំក្នុងពិភពលោក បានធ្វើការជ្រើសរើសប្រទេសចំនួន១០ដែលមានតុល្យភាពជីវិតនិងការងារល្អ ដោយការចាត់ថ្នាក់នោះធ្វើឡើងដោយតាមរយៈការសម្ភាសទៅលើអ្នកផ្លាស់ប្ដូរលំនៅឋានឬធ្វើការនៅក្រៅប្រទេសចំនួន ១៣ ០០០នាក់ ដែលរស់នៅក្នុង ១៨៨តំបន់ផ្សេងៗគ្នា។ ក្រុមហ៊ុននេះក៏រកឃើញផងដែរថាអ្នកដែលរស់នៅដោយភាពសប្បាយរីករាយជាមួយនឹងតុល្យភាពជីវិតនិងការងារមិនមែនត្រឹមតែការធ្វើការតិចម៉ោងនោះទេ ប៉ុន្តែគុណភាពនៃជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេផងដែរ។ ខាងក្រោមនេះគឺជាប្រទេសទាំង ១០ដែលមានតុល្យភាពរវាងការងារនិងជីវិតរស់នៅប្រចាំថ្ងៃល្អជាងគេ៖ ១) ប្រទេសដាណឺម៉ាក៖ រយៈពេលធ្វើការ ៣៩.៧ម៉ោងក្នុងមួយសប្ដាហ៍ ២) ប្រទេសបារ៉ែន៖ រយៈពេលធ្វើការ ៤២ម៉ោងក្នុយមួយសប្ដាហ៍ ៣) ប្រទេសន័រវេស៖ រយៈពេលធ្វើការ ៤២.៩ម៉ោងក្នុងមួយសប្ដាហ៍ ៤) សាធារណរដ្ឋឆេក៖ រយៈពេលធ្វើការ ៤៤.៩ម៉ោងក្នុងមួយសប្ដាហ៍ ៥) ប្រទេសនូវែលសេឡង់៖ រយៈពេលធ្វើការ ២៤.៣ម៉ោងក្នុងមួយសប្ដាហ៍ ៦) ប្រទេសស៊ុយអ៊េត៖ រយៈពេលធ្វើការ ៤២.៣ម៉ោងក្នុងមួយសប្ដាហ៍ ៧) ប្រទេសកូស្ដារីកា៖ រយៈពេលធ្វើការ ៤៤.៣ម៉ោងក្នុងមួយសប្ដាហ៍ ៨) ប្រទេសហូឡង់៖ រយៈពេលធ្វើការ ៤២ម៉ោងក្នុងមួយសប្ដាហ៍ ៩) ប្រទេសអូម៉ង់៖ រយៈពេលធ្វើការ ៤៣.៥ម៉ោងក្នុងមួយសប្ដាហ៍ ១០) ប្រទេសម៉ាល់តា៖ រយៈពេលធ្វើការ ៤៣.៩ម៉ោងក្នុងមួយសប្ដាហ៍៕
ចុចអាន៖ ប្រទេសដែលមានសេដ្ឋកិច្ចងើបឡើង ឪពុកម្ដាយចំណាយពេលជួយធ្វើកិច្ចការសាលាកូនៗច្រើនជាងគេ
ដោយ៖ លង់ វណ្ណៈ