កម្រងសម្ដីទាំង ៥ឃ្លាដែលមានតម្លៃជ្រាលជ្រៅសម្រាប់អ្នកត្រិះរិះ​



១) «យក​ឈ្នះ​មនុស្ស​ក្រោធ​ដោយ​ការ​មិន​ខឹង​ក្រោធ​តប យក​ឈ្នះ​មនុស្ស​អសប្បុរស​ដោយ​អំពើ​សប្បុរស យក​ឈ្នះ​មនុស្ស​កំណាញ់​ដោយ​ការ​ឲ្យ យក​ឈ្នះ​មនុស្ស​និយាយ​មិន​ពិត​ដោយ​ការ​និយាយ​ពិត»។ ពុទ្ធដីកា​របស់​ព្រះសម្មាសម្ពុទ្ធ

២) «មនុស្សជាតិ​បាន​បង្កើត​រាប់​ពាន់​វិធី​ដើម្បី​រត់​គេច​ពី​ខ្លួនឯង។ ហើយ​នៅ​ពេល​ដែល​ស្ថានភាព​នៃ​ការ​គិត​របស់​មនុស្ស​កាន់តែ​យ៉ាប់យ៉ឺន ការ​បង្កើត​ថ្មី​ក៏​មាន​កាន់តែ​ច្រើន​ឡើង​ដែល​ពួកគាត់​បង្កើត​ដើម្បី​រត់​គេច​ពី​ខ្លួនឯង។ បើ​សិន​ជា​យើង​សម្លឹង​មើល​រយៈពេល​៥០ឆ្នាំ​ចុង​ក្រោយ​នេះ ពួក​យើង​នឹង​រក​ឃើញ​ថា​មនុស្ស​បាន​បង្កើត​ការ​កម្សាន្ត​អារម្មណ៍​កាន់តែ​ច្រើន​ដើម្បី​រត់​គេច​ពី​ខ្លួនឯង​ជាង​ពេល​មុនៗ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ។ រោង​ភាព​យន្ត វិទ្យុ ទូរទស្សន៍ ទាំងអស់​នេះ​សុទ្ធតែ​ជា​វិធី​ដើម្បី​រត់​គេច​ចេញ​ពី​ខ្លួនឯង»។ Osho

៣) «រហូតទាល់តែអ្នករៀនប្រឈមមុខជាមួយនឹងស្រមោលរបស់ខ្លួនឯង ពុំនោះទេអ្នកនឹងបន្តឃើញវានៅក្នុងអ្នកដទៃជានិច្ច ពីព្រោះថាពិភពលោកនៅខាងក្រៅអ្នកគ្រាន់តែជាចំណាំងផ្លាតនៃពិភពលោកដែលនៅខាងក្នុងខ្លួនអ្នកតែប៉ុណ្ណោះ»។ អនាមិក

៤) «ចូរ​រីករាយ​ដោយ​គ្មាន​មូលហេតុ​អ្វី​ទាំងអស់ ប្រៀប​បាន​នឹង​កូន​ក្មេង​ដូច្នោះ​ដែរ។ បើ​សិន​ជា​អ្នក​រីករាយ​ដោយ​មាន​មូលហេតុ នោះ​អ្នក​នឹង​ធ្លាក់​ទៅ​ក្នុង​អន្លង់​បញ្ហា​មិនខាន ព្រោះ​ថា​មូលហេតុ​នោះ​នឹង​អាច​ត្រូវ​បាន​ដក​យក​ចេញ​ពី​អ្នក»។ Deepak Chopra

៥) «នៅ​ពេល​ដែល​អ្នក​គិត​ថា​អ្វីៗ​គ្រប់​យ៉ាង​សុទ្ធតែ​ជា​កំហុស​របស់​នរណា​ម្នាក់ នោះ​អ្នក​នឹង​រង​ទុក្ខ​ជា​ខ្លាំង។ នៅ​ពេល​ដែល​អ្នក​ទទួលស្គាល់​ថា​អ្វីៗ​គ្រប់​យ៉ាង​សុទ្ធតែ​មាន​ដើមកំណើត​ដុះ​ចេញ​ពី​អ្នក​តែ​ម្នាក់​គត់ នោះ​អ្នក​នឹង​រៀន​សូត្រ​បាន​នូវ​សន្តិភាព​និង​ភាព​រីករាយ​មិនខាន»។ សម្ដេចសង្ឃ ដាឡៃ ឡាម៉ា

៦) «គ្មាន​អ្វី​មួយ​នៅ​លើ​លោក​នេះ​ដែល​អាច​រំខាន​អ្នក​ដូច​ដែល​ការ​គិត​របស់​អ្នក​ខ្លួនឯង​នោះ​ឡើយ។ តាម​ការ​ពិត​ទៅ អ្នកដទៃ​ហាក់​ដូចជា​កំពុងតែ​រំខាន​អ្នក ប៉ុន្តែ​វា​មិនមែន​ជា​អ្នកដទៃ​នោះ​ទេ តែ​គឺជា​ការ​គិត​របស់​អ្នក​ខ្លួនឯង​នេះ​ឯង»។ Sri Sri Ravi Shankar

ដោយ៖ ស្រីពៅ

X
5s