Asus បង្ហាញគំរូកុំព្យូទ័រអនាគតដ៏ទំនើបបំពាក់អេក្រង់ភ្លោះ និងបច្ចេកវិទ្យា AI ឆ្លាតវៃ
ថ្មីៗនេះក្រុមហ៊ុន Asus បានបង្ហាញចេញសមិទ្ធផលថ្មីគួរឱ្យចាប់អារម្មណ៍នៅពិព័រណ៍ Computex ដែលជាកុំព្យូទ័រមានអេក្រង់ភ្លោះពីរ dual-display PC។ គំរូកុំព្យូទ័រទំនើបនេះ ស្ថិតក្នុងគម្រោង Project Precog ហើយវាមានរូបរាងប្រហាក់ប្រហែលទៅនឹង Lenovo Yoga Book អីចឹង។ ក្រុមហ៊ុន Asus បានបញ្ជាក់ថា ខ្លួនបានសម្រិតសម្រាំងឡេបថបនេះដោយបញ្ចូលមុខងារជាច្រើននៃ AI smart ដែលមើលទៅផ្ដល់អារម្មណ៍ឱ្យយើងឃើញថា វាជាកុំព្យូទ័រអនាគត។