គតិដ៏ខ្ពង់ខ្ពស់ចំនួន៥របស់ Zhuang Zi ជាទស្សនវិទូដ៏សំខាន់បំផុតមួយរបស់បុរាណចិន
កើតនៅក្នុងឆ្នាំ៣៦៩ មុនគ.ស និងស្លាប់ទៅវិញក្នុងឆ្នាំ២៨៦មុនគ.ស Zhuangzi ត្រូវបានគេចាត់ទុកថាជាទស្សនវិទូដ៏សំខាន់បំផុតមួយរបស់បុរាណចិន ហើយក៏ជាគ្រូបង្រៀនដ៏សំខាន់បំផុតមួយនៅក្នុងលទ្ធិតៅ ដែលមានលោកគ្រូ ឡៅជឺ ជាស្ថាបនិក។ ខាងក្រោមនេះគឺជាគតិដ៏ខ្ពង់ខ្ពស់ចំនួន៥ឃ្លារបស់លោកគ្រូ Zhuang Zi ដែលអ្នកគួរចងចាំទុក៖
១) «ពួកយើងតោងស្អិតជាមួយនឹងទស្សនយល់ឃើញរបស់ខ្លួន បីដូចជាអ្វីៗត្រូវអាស្រ័យទៅលើវាយ៉ាងដូច្នោះ។ ប៉ុន្តែការយល់ឃើញរបស់យើងមិនមានភាពអចិន្ត្រៃយ៍នោះទេ បីដូចជារដូវស្លឹកឈើជ្រុះនិងសិសិររដូវដូច្នោះដែរ គឺពួកវាតែងរសាត់បាត់ទៅបន្តិចម្ដងៗ»។
២) «សេចក្ដីសុខគឺជាអវត្តមាននៃការស្វះស្វែងរកសេចក្ដីសុខ»។
៣) «ជនណាដែលស្គាល់នូវភាពល្ងីល្ងើរបស់ខ្លួនពុំមែនជាជនល្ងីល្ងើដ៏ពិតប្រាកដនោះឡើយ»។
៤) «ជនជាបណ្ឌិតដឹងថាការអង្គុយនៅលើមាត់ជ្រោះដែលនៅឆ្ងាយដាច់ស្រយាលប្រសើរជាជាងការធ្វើជាអធិរាជគ្រប់គ្រងពិភពលោកទាំងមូល»។
៥) «ដើម្បីក្លាយជាជនដ៏ល្ងង់ខ្លៅពិតប្រាកដ ចូរត្រេកត្រអាលជាមួយនឹងចំណេះដឹងរបស់ខ្លួនចុះ»៕
អត្ថបទទាក់ទង៖ កម្រងគតិបណ្ឌិតចំនួន ១០របស់ ឡៅជឺ ជាអ្នកប្រាជ្ញរបស់ចិនបុរាណនាសតវត្សទី៦
ដោយ៖ ស្រីពៅ