ប្រយោគ ៥ឃ្លា ជួយឲ្យអ្នកមានភាពក្លាហាន ដើរឆ្ពោះទៅកាន់ក្តីសុបិនក្នុងជីវិតរបស់ខ្លួន
គ្រប់មនុស្សទាំងអស់សុទ្ធតែមានក្តីសុបិនចង់ក្លាយជាអ្វីមួយ នៅពេលអនាគត់។ ប៉ុន្តែមនុស្សមិនតិចនោះទេ ដែលសុខចិត្តបោះបង់ក្តីសុបិនរបស់ខ្លួន ដោយសារហេតុផលជាច្រើន ហើយបែរជាទៅធ្វើអ្វីដែលខ្លួនមិនពេញចិត្ត ឬ ជាក្តីសុបិនរបស់អ្នកដទៃទៅវិញ។ ខាងក្រោមនេះ ជាកម្រងគតិទាំង៥ឃ្លា ដែលជួយឲ្យអ្នក មានភាពក្លាហានក្នុងការសម្រេចចិត្តសុបិនរបស់ខ្លួន៖
១) «ដើម្បីឲ្យសុបិនមួយក្លាយជាការពិត ដំបូងអ្នកត្រូវមានក្តីសុបិនច្បាស់លាស់មួយសិន»។ ដោយA. P. J. Abdul Kalam
២) «ការបោះបង់ គឺជាផ្លូវទៅរកការបរាជ័យយ៉ាងពិតប្រាកដ»។ ដោយGena Showalter
៣) «ផ្លូវតែមួយគត់ដែលនាំឲ្យក្តីសុបិន មិនអាចក្លាយជាការពិតបាន គឺដោយសារតែការភ័យខ្លាចចំពោះ ភាពបរាជ័យ»។ ដោយ Paulo Coelh
៤) «រាល់ក្តីសុបិនរបស់យើងសុទ្ធតែអាចក្លាយជាការពិត ប្រសិនបើយើងមានភាពក្លាហានក្នុងការដើរឆ្ពោះទៅកាន់វា»។ ដោយ Paulo Coelh
៥) «ប្រសិនបើអ្នករង់ចាំរហូតដល់ ខ្លួនឯងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការដើរឆ្ពោះទៅកាន់ក្តីសុបិននោះ អ្នកនឹងមិនអាចធ្វើវាបានជារៀងរហូត»។
ដោយ Criss Jami