បណ្ដាណទំនាក់ទំនងសង្គមយក្យចំនួន ៥ដែលមានអ្នកប្រើប្រាស់សកម្មច្រើនជាងគេក្នុងឆ្នាំ ២០១៨​



ចំនួនប្រជាជនពិភពលោកបានកើនឡើងជិត ៧.៦ ពាន់លាននាក់គិតត្រឹមខែឧសភាឆ្នាំ ២០១៨។ បើទោះបីជាមនុស្សមានពណ៌សម្បុរខុសគ្នា មានជំនឿសាសនាខុសគ្នា ប៉ុន្តែមនុស្សទាំងអស់មានភាពដូចគ្នាដូចជាតម្រូវការហូបចុក ការដកដង្ហើម ការគេង និងការសម្រេចចិត្តក្នុងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម។ នៅត្រឹមឆ្នាំ២០១៧ ចំនួនប្រជាជនពិភពលោកប្រហែល ជាង១/៥ ដែលស្មើនឹង ១.៤៥ ពាន់លាននាក់បានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook។ បណ្ដាញទំនាក់ទំនងសង្គមមួយនេះ មានអ្នកប្រើប្រាស់សកម្មជារៀងរាល់ខែប្រមាណ ២.២ ពាន់លាននាក់។ ខាងក្រោមនេះគឺជាចំនួនអ្នកប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមធំៗសកម្មចំនួន ៥ គិតត្រឹមខែមេសា ឆ្នាំ ២០១៨ ដែលដកស្រង់ពីគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក៖ ១) Facebook៖ ២ ២៣៤លាននាក់ ២) YouTube៖ ១ ៥០០ លាននាក់ ៣) WhatsApp៖ ១ ៥០០ លាននាក់ ៤) Facebook Messenger ៖ ១ ៣០០លាននាក់ ៥) WeChat៖ ៩៨០ពាន់លាននាក់៕ ចុចអាន៖ Mark Zuckerberg វ័យ ៣៣​ឆ្នាំ​​ មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​លេខ​ ៥​ពិភពលោក តើ​​លោក​មាន​ប្រវត្តិ​យ៉ាងណាដែរ? ដោយ៖ លង់ វណ្ណៈ
X
5s