កម្រងគតិចំនួន ៨ឃ្លាដែលនិយាយអំពីតម្លៃនៃភាពសាមញ្ញក្នុងជីវិត​



១) «នៅ​ពេល​ខ្ញុំ​ត្រូវការ​កាន់តែ​តិច ខ្ញុំ​មាន​អារម្មណ៍​កាន់តែ​ល្អ​ប្រសើរ»។ Charles Bukowski

២) «នៅ​ពេល​អ្នក​មាន​កាន់តែ​ច្រើន នោះ​អ្នក​ត្រូវ​គ្រប់គ្រង​វា​កាន់តែ​ខ្លាំង។ នៅ​ពេល​អ្នក​មាន​កាន់តែ​តិច នោះ​អ្នក​មាន​សេរីភាព​កាន់តែ​ច្រើន»។ Mother Teresa

៣) «គ្រប់​កម្មសិទ្ធិ​ដែល​ត្រូវ​បាន​បង្កើន​ឡើង នាំ​យើង​មក​ជាមួយ​នូវ​ភាព​នឿយហត់​ថ្មីៗ​ទៀត»។ John Ruskin

៤) «ទ្រព្យសម្បត្តិ​ដ៏​អស្ចារ្យ​បំផុត​គឺជា​ភាព​ក្រីក្រ​នៃ​ចំណង់​ត្រូវការ»។ Seneca

៥) «មនុស្ស​ដ៏​ច្រើន​ណាស់​ដែល​បាន​ចំណាយ​លុយ​ដែល​ពួកគេ​មិន​ទាន់​បាន​រក ដើម្បី​ទៅ​ទិញ​របស់​ដែល​ពួកគេ​មិន​ចង់​បាន ដើម្បី​ទាក់ទាញ​មនុស្ស​ដែល​ពួកគេ​មិន​ចូលចិត្ត»។ Will Rogers

៦) «របស់​ទាំងឡាយ​ដែល​អ្នក​ធ្វើ​ជា​កម្មសិទ្ធិ​ទៅលើ​វា ចុង​បញ្ចប់​នឹង​ធ្វើ​ជា​កម្មសិទ្ធិ​មក​លើ​អ្នក​វិញ»។ Joshua Fields Millburn

៧) «ចូរ​ដឹកនាំ​ដួង​ព្រលឹង​របស់​អ្នក ហើយ​កាត់បន្ថយ​ចំណង់​របស់​អ្នក​ចេញ»។ Saint Augustine

៨) «ដើម្បី​រីករាយ ចូរ​អ្នក​សម្លឹង​មើល​ថយ​ក្រោយ​ទៅ​អ្នក​ទាំងឡាយ​ណា​ដែល​មាន​កម្មសិទ្ធិ​តិចតួច​ជាង​អ្នក មិនមែន​សម្លឹង​មើល​ទៅ​មុខ​ទៅ​អ្នក​ដែល​មាន​ច្រើន​ជាង​នោះ​ទេ។ បើ​សិន​ជា​បែប​នេះ​ហើយ​អ្នក​នៅ​តែ​មិន​រីករាយ​ទៀត នោះ​អ្នក​ពិត​ជា​មិន​ស័ក្ដិសម​នឹង​មាន​សេចក្ដី​រីករាយ​នោះ​ឡើយ»។ Benjamin Franklin

ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ សម្ដីដកស្រង់ទាំង ៥ឃ្លា ដើម្បីដាស់សតិអ្នកឲ្យស្វែងយល់អំពីខ្លួនឯង

X
5s