សិង្ហបុរី ជាប់លេខ១ក្នុងលោក ក្នុងនាមជាប្រទេស អំណោយផលបំផុតសម្រាប់សហគ្រិន
សិង្ហបុរី ជាប់ជាទីប្រទេសទី១ក្នុងលោក ដែលមានលក្ខណៈអំណោយផលបំផុតប្រចាំឆ្នាំ២០១៥សម្រាប់ សហគ្រិនក្នុងការធ្វើជំនួញ។ នេះបើតាមរបាយការណ៍របស់ ធនាគារពិភពលោក។
តាមពីក្រោយសិង្ហបុរី ក៏មានប្រទេសមួយទៀតនៅលើពិភពលោក ស្ថិតក្នុងលំដាប់កំពូលទាំង១០ ផងដែរ គឺមានដូចជា នូវែលហ្សេឡង់ ហុងកុង កូរ៉េខាងត្បូង ដាណឺម៉ាក ន័រវែស សហរដ្ឋអាមេរិក និង ចក្រភពអង់គ្លេស ហ្វាំងឡង់ និង ចំណាត់ថ្នាក់ទី១០ គឺអូស្ត្រាលី។
របាយការណ៍ខាងលើនេះ គឺផ្ដោតសំខាន់លើស្ថានភាពរបស់ សហគ្រាសធន់តូច និង មធ្យមក្នុងស្រុក ដោយផ្អែកលើចំណុចសំខាន់ៗ១០យ៉ាង ហើយក្នុងចំណោមនោះមានចំណុចសំខាន់ៗដូចជា ការចាប់ផ្ដើមបើកអាជីវកម្ម ការអនុញ្ញាតសាងសង់ ទី៣ អគ្គិសនី ការចុះបញ្ជីកម្មសិទ្ធិ ការបង់ពន្ធ និង ការធ្វើពាណិជ្ជកម្មក្រៅប្រទេសជាដើម៕
ដោយ៖ រតនា វិចិត្រ