សម្ដីដកស្រង់ទាំង ៥ឃ្លា ដើម្បីដាស់សតិអ្នកឲ្យស្វែងយល់អំពីខ្លួនឯង​



១) «កិច្ចការ​របស់​អ្នក​គឺ​មិនមែន​ជា​ការ​ស្វែងរក​សេចក្ដី​ស្រឡាញ់​នោះ​ទេ ប៉ុន្តែ​គ្រាន់តែ​ស្វែងរក​ដើម្បី​រក​ឲ្យ​ឃើញ​នូវ​រនាំង​ទាំងឡាយ​ដែល​មាន​នៅ​ក្នុង​ខ្លួន​អ្នក ដែល​បាន​រារាំង​អ្នក​ពី​សេចក្ដី​ស្រឡាញ់​នោះ»។ Rumi

២) «ម្សិលមិញ​ខ្ញុំ​គឺជា​មនុស្ស​ឆ្លាត ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ចង់​ផ្លាស់ប្ដូរ​ពិភពលោក​នេះ។ ថ្ងៃនេះ​ខ្ញុំ​គឺជា​មនុស្ស​មាន​គតិបណ្ឌិត ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ផ្លាស់ប្ដូរ​ខ្លួនឯង»។ Rumi

៣) «ខ្ញុំ​មិនមែន​ក្មេង​ខ្ចី​ពេក​រហូត​ទាល់តែ​ដឹង​រឿង​អ្វីៗ​ទាំងអស់​នោះ​ទេ»។ J.M. Barrie

៤) «ខ្ញុំ​មិនមែន​នៅ​ក្នុង​លោក​នេះ​ដើម្បី​រស់នៅ​ឲ្យ​ស្រប​ទៅ​តាម​ការ​រំពឹង​ទុក​របស់​អ្នក​នោះ​ទេ ឯ​អ្នក​ក៏​មិនមែន​នៅ​ក្នុង​លោក​នេះ​ដើម្បី​រស់នៅ​ឲ្យ​ស្រប​ទៅ​តាម​ការ​រំពឹង​ទុក​របស់​ខ្ញុំ​នោះ​ដែរ»។ Bruce Lee (លី សៀវឡុង)

៥) «នេះ​ហើយ​គឺជា​អ្វី​ដែល​សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​ស្មើ​ជាមួយ នោះ​គឺជា​ការ​ព្រម​ឲ្យ​មនុស្ស​ម្នាក់​ក្លាយ​ជា​អ្វី​ដែល​ជា​គាត់​ពិត​ប្រាកដ។ មនុស្ស​ភាគច្រើន​ស្រឡាញ់​អ្នក​ចំពោះ​អ្វី​ដែល​អ្នក​បាន​ក្លែង​ធ្វើ​ពុត​ជា​អ្នក។ ដើម្បី​រក្សា​នូវ​សេចក្ដី​ស្រឡាញ់​របស់​ពួកគេ អ្នក​ក៏​បាន​បន្ត​រក្សា​ការ​ក្លែង​ធ្វើ​ពុត​របស់​អ្នក​និង​ការ​សម្ដែង​របស់​អ្នក​នោះ​ដែរ។ អ្នក​ត្រូវតែ​ស្រឡាញ់​ការ​ក្លែង​ធ្វើ​ពុត​របស់​អ្នក។ ជា​ការ​ពិត​ណាស់ ពួក​យើង​សុទ្ធតែ​ត្រូវ​បាន​ជាប់​ឃុំឃាំង​នៅ​ក្នុង​រូបភាព​មួយ ការ​សម្ដែង​មួយ ហើយ​រឿង​ដ៏​គួរឲ្យ​សង្វេគ​នោះ​គឺ មនុស្ស​បាន​ងប់ងុល​ទៅ​នឹង​រូបភាព​របស់​ពួកគេ​ណាស់ ពួកគេ​លូតលាស់​ដោយ​ជាប់​ជំពាក់​ទៅ​នឹង​របាំង​មុខ​របស់​ពួកគេ។ ពួកគេ​ស្រឡាញ់​ចំណង​ច្រវាក់​របស់​ពួកគេ​ណាស់។ ពួកគេ​បាន​ភ្លេច​អស់​ហើយ​ថា​ពួកគេ​គឺជា​នរណា​ឲ្យ​ពិត​ប្រាកដ។ ហើយ​បើ​សិន​ជា​អ្នក​ព្យាយាម​រំលឹក​ពួកគេ​ពី​រឿង​នេះ នោះ​ពួកគេ​នឹង​ស្អប់​គុំកួន​អ្នក ហើយពួកគេ​មាន​អារម្មណ៍​ថា​អ្នក​កំពុងតែ​ព្យាយាម​លួច​កម្មសិទ្ធិ​ដ៏​មាន​តម្លៃ​បំផុត​របស់​ពួកគេ​ចេញ​ដូច្នោះ»។ Jim Morrison

ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ គតិទាំង ៨ឃ្លាដែលបំផុសកម្លាំងចិត្តអ្នក ឲ្យក្លាយជាមនុស្សរឹងមាំបាន

X
5s