បែកធ្លាយរូបគំរូដើម iPhone X អេក្រង់ LCD ៦,១អ៊ីញមានពណ៌ថ្មីដើម្បីស្រួលចំណាំជា iPhone ធូរថ្លៃជាងគេចំណោម៣ម៉ូដែល
ព័ត៌មានហាក់ច្បាស់ទៅលើម៉ូដែល iPhone X ថ្មីប្រើអេក្រង់ LCD ដែលនឹងចេញក្នុងឆ្នាំ២០១៨ នេះ។ iPhone X នេះនឹងមានទំហំ ៦,១អ៊ីញ ហើយត្រៀមនឹងបង្ហាញខ្លួនដំណាលគ្នានឹងពីរម៉ូដែលទៀតដែលប្រើ OLED display ទំហំ ៥,៨អ៊ីញ និង ៦,៥អ៊ីញ។ ចំណែករូបប៉ុន្មានសន្លឹក ដែលទើបអណ្ដែតលើប្រព័ន្ធអ៊ីនធឺណិតត្រូវគេសង្ស័យថា ជាគំរូដើម (prototype) នៃ iPhone X។
រូបប៉ុន្មានសន្លឹកនេះ ត្រូវគេសន្និដ្ឋានថា ជាគំរូ iPhone ថ្មីដែលឃើញមានខ្នងទូរស័ព្ទក្រាលដោយកញ្ចក់ និងមានជម្រើសពណ៌ថ្មីចំនួន២ ទៀតគឺ ពណ៌បៃតង និងពណ៌ស្វាយ។ ពណ៌ទាំងនេះ អាចត្រូវយកមកលាបនៅលើ iPhone X អេក្រង់ LCD ៦,១អ៊ីញដែល Apple គ្រោងនឹងចេញចុងឆ្នាំ២០១៨ នេះ។