មេរៀនជីវិតមិនអាចកាត់ថ្លៃបានទាំង ១០របស់អាល់ប៊ឺត អាញ់ស្ដាញ់ បិតាអ្នកប្រាជ្ញសម័យទំនើប មិនគួរមើលរំលង​



ការសិក្សាអំពីទស្សនៈ គំនិតរបស់បុគ្គលជោគជ័យ អ្នកប្រាជ្ញ បណ្ឌិតគឺសុទ្ធតែមានប្រយោជន៍ដែលធ្វើឲ្យអ្នកកាន់តែអាចស្វែងយល់ យល់ដឹង ចេះត្រិះរិះពិចារណា និងទទួលបានបទពិសោធន៍ថ្មីៗដែលអាចយកទៅប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ និងថ្ងៃអនាគតបានផងដែរ។ ខាងក្រោមនេះគឺជាមេរៀនជីវិតទាំង ១០របស់លោក អាល់ប៊ឺត អាញ់ស្ដាញ់(Albert Einstein) បិតាអ្នកប្រាជ្ញវិទ្យាសាស្រ្តសម័យទំនើប ដែលអ្នកមិនគួរមើលរំលង៖

១) ដើរតាមចំណង់របស់អ្នក៖ «ខ្ញុំគ្មានទេពកោសល្យអ្វីពិសេសនោះទេ ខ្ញុំគ្រាន់តែមានអារម្មណ៍រំជួលចិត្តនឹងអ្វីដែលខ្ញុំចង់ធ្វើប៉ុណ្ណោះ»។

២) ការខិតខំប្រឹងប្រែងមានតម្លៃមិនអាចកាត់ថ្ងៃបាន៖ «មិនមែនដោយសារតែខ្ញុំឆ្លាតវៃនោះទេ ខ្ញុំគ្រាន់តែអាចស៊ូជាមួយនឹងបញ្ហាបានយូរជាងអ្នកប៉ុណ្ណោះ»។

៣) ផ្ដោតលើពេលបច្ចុប្បន្ន៖ «បុរសដែលអាចបើកបរបានយ៉ាងសុវត្តិភាពពេលកំពុងតែថើបនារីម្នាក់ នោះគឺមិនមែនគាត់ផ្ដោតអារម្មណ៍លើការថើបនោះទេ»។

៤) ការស្រមើស្រមៃគឺជាអំណាច៖ «ការស្រមើស្រមៃគឺជាអ្វីៗទាំងអស់ ការស្រមើស្រមៃមានសារៈសំខាន់ជាងចំណេះដឹងទៅទៀត»។

៥) បង្កើតកំហុស៖ «មនុស្សដែលមិនហ៊ានបង្កើតកំហុស ជាមនុស្សកំសាកញីដែលមិនហ៊ានសាកល្បងអ្វីដែលថ្មីនោះទេ»។

៦) រស់នៅក្នុងពេលបច្ចុប្បន្ន៖ «ខ្ញុំមិនដែលគិតអំពីអនាគតនោះទេ ពីព្រោះវាគង់តែនឹងមកដល់»។

៧) បង្កើនតម្លៃ៖ «កុំខំព្យាយាមដើម្បីតែភាពជោគជ័យ តែគួរព្យាយាមបង្កើនតម្លៃដល់ខ្លួនរបស់អ្នកផង»។

៨) កុំធ្វើដដែលៗ៖ «មានតែមនុស្សមនុស្សឆ្កួតនោះទេដែលធ្វើរឿងដដែលៗ ហើយរំពឹងចង់បានលទ្ធផលអស្ចារ្យ»។

៩) ចំណេះដឹងបានពីបទពិសោធន៍៖ «ព័ត៌មានមិនមែនជាចំណេះដឹងនោះទេ ប្រភពនៃចំណេះដឹងតែមួយគត់គឺបទពិសោធន៍»។

១០) រៀនអំពីច្បាប់ទម្លាប់៖ «អ្នកត្រូវតែរៀនពីច្បាប់របស់ល្បែង នោះអ្នកនឹងអាចលេងបានកាន់តែប្រសើរជាងអ្នកដ៏ទៃ»៕

ចុចអាន៖ កំពូលទស្សនៈទាំង ១០ឃ្លារបស់អាល់ប៊ឺត អាញ់ស្ដាញ់ (Albert Einstein) កំពូលអ្នកប្រាជ្ញសម័យទំនើប

ដោយ៖ លង់ វណ្ណៈ

X
5s