កម្មវិធី (App) ទូរស័ព្ទថ្មីនេះ អាចជួយវេជ្ជបណ្ឌិតទស្សន៍ទាយហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ
ក្រុមអ្នកស្រាវជ្រាវពីមហាវិទ្យាល័យ King's College ក្នុងទីក្រុងឡុងដុង បានបង្កើតកម្មវិធី (App) ទូរស័ព្ទ មានមុខងារពិសេសជា tool មួយអាចជួយដល់វិស័យវេជ្ជសាស្ត្របានមួយផ្នែក។ កម្មវិធីថ្មីដែលមានឈ្មោះ QUiPP នេះ នឹងជួយដល់ការងាររបស់វេជ្ជបណ្ឌិត ក្នុងការវិភាគដឹង អំពីកម្រិតហានិភ័យនៃការសម្រាលកូនមិនគ្រប់ខែ។