ការពិត ៩យ៉ាង កំពុងបង្វែរជីវិតអ្នក ១៨០ដឺក្រេ
គ្មានមនុស្សណាម្នាក់ ចង់រស់នៅក្នុងជីវិតលំបាកនោះទេ មនុស្សម្នាក់ៗតែងតែចង់ផ្លាស់ប្ដូរ មានការអភិវឌ្ឍរីកចម្រើន។ ខាងក្រោមនេះគឺជាការពិត ៩យ៉ាងដែលអាចបង្វែរជីវិតរបស់អ្នក ១៨០ដឺក្រេ ដកស្រង់ពី dailypositiveinfo៖
១) មនុស្សម្នាក់ៗកំពុងតែរត់តាមលុយ៖ លុយអាចទិញវត្ថុសំខាន់ៗប្រចាំថ្ងៃរបស់អ្នកបាន។ មនុស្សម្នាក់ៗកំពុងតែខិតខំធ្វើការរាល់ថ្ងៃដើម្បីលុយ ដើម្បីប្រាក់ខែ។ តើអ្នកមានដឹងទេថាលុយគឺជាអ្វីទេ? លុយគឺគ្រាន់តែជាក្រដាសប៉ុណ្ណោះ។ ប៉ុន្តែមនុស្សម្នាក់ៗព្យាយាមលះបង់សេចក្ដីសុខផ្ទាល់ខ្លួនដើម្បីប្ដូរយកក្រដាសប៉ុន្មានសន្លឹក ដោយពួកគេគិតថា ក្រដាសទាំងនោះមានតម្លៃជាងជីវិតរបស់ពួកគេ។ ដោយសារតែបែបនេះហើយទើបលុយបាំងមុខ រារាំងអ្នកមិនឲ្យគិតអ្វីក្រៅតែភាពរវល់ប្រចាំថ្ងៃរបស់អ្នក។
២) កុំឆាប់វាយតម្លៃអ្នកដទៃ៖ លើលោកនេះគ្មានមនុស្សណាដែលល្អឥតខ្ចោះនោះទេ មនុស្សម្នាក់ៗតែងតែមានកំហុសឆ្គងជារឿងជៀសមិនរួច។ ដូចនេះជាជាងព្យាយាមកែកំហុសរបស់ខ្លួនអ្នក អ្នកបែរទៅវាយតម្លៃអ្នកដទៃដែលបានបង្កើតកំហុសទៅវិញ។ អ្នកគួរតែចេះជួយគ្នាទៅវិញទៅមក និងព្យាយាមអភិវឌ្ឍខ្លួនរបស់អ្នកតាមរយៈការរៀនពីកំហុសរបស់អ្នកដទៃទើបល្អ។
៣) បង្កើតអនុស្សាវរីយ៍ល្អៗ៖ ជីវិតគឺពោរពេញទៅដោយអនុស្សាវរីយ៍ ផ្អែម ល្វីង ជូរចត់ ដែលអ្នកត្រូវតែរក្សា។ អ្នកមិនអាចចងចាំអ្វីមួយដោយតាមរយៈថ្ងៃទីនោះទេ តែអ្នកអាចរម្លឹកអនុស្សាវរីយ៍ចាស់ៗឡើងវិញបាន។ ក្នុងមួយជីវិតមានដប់ឆ្នាំប៉ុន្មានដង ដូចនេះអ្នកគួរតែព្យាយាមបង្កើតអនុស្សាវរីយ៍ល្អៗក្នុងជីវិតរបស់អ្នក។
៤) ឧបសគ្គគឺជាថ្នាំប៉ូវ៖ មនុស្សម្នាក់ៗតែងតែពើបប្រទះនូវឧបសគ្គក្នុងជីវិតជៀសមិនផុតឡើយ។ ឧបសគ្គទាំងនោះគឺមានភាពឃោរឃៅ ដោយវាបន្សល់ទុកនូវស្លាកស្នាមដល់អ្នក។ ប៉ុន្តែអ្នកត្រូវគិតថាឧបសគ្គទាំងនោះគឺជាថ្នាំប៉ូវដែលធ្វើឲ្យអ្នកកាន់តែរឹងប៉ឹងជាងមុន ពូកែជាងមុន ក្លាហានជាងមុន អស្ចារ្យជាងមុន។
៥) អនាគត គឺបច្ចុប្បន្នភាព៖ អ្នកទំនងជាពន្យាពេលអង្គុយរង់ចាំអនាគតកើតឡើង ប៉ុន្តែអ្នកភ្លេចគិតថាត្រូវរស់នៅក្នុងពេលបច្ចុប្បន្នដោយរបៀបណា។ ប្រសិនបើអ្នកមិនផ្ដោតអារម្មណ៍ទៅលើបច្ចុប្បន្ននោះទេ អ៊ីចឹងថ្ងៃស្អែកនឹងមិនទទួលបានផលអ្វីឡើយ។ ដូចនេះ បំភ្លេចអំពីអនាគតហើយផ្ដោតអារម្មណ៍ទៅលើអ្វីដែលអ្នកអាចធ្វើបាន និងកំពុងធ្វើនៅពេលនេះ។ ដូចពុទ្ធឱវាទរបស់ព្រះសម្មាសម្ពុធមួយឃ្លាពោលថា៖ «អាថ៌កំបាំងនៃសេចក្ដីសុខផ្លូវកាយនិងផ្លូវចិត្តគឺកុំទុក្ខសោកជាមួយអតីតកាល កុំព្រួយបារម្ភពីអនាគត ប៉ុន្តែរស់នៅក្នុងបច្ចុប្បន្នដោយបញ្ញា»។
៦) កុំជឿអ្នកដទៃនិយាយពីអ្នក៖ មនុស្សម្នាក់ៗតែងតែមានការយល់ឃើញខុសពីគ្នា។ ដូចនេះអ្នកមិនត្រូវវាយតម្លៃមនុស្សតែសំបកក្រៅឡើយ។ គ្មាននរណាម្នាក់ស្គាល់អ្នកច្បាស់ជាងអ្នកខ្លួនអ្នកឡើយ។ ដូចនេះអ្នកត្រូវរៀនស្រលាញ់ខ្លួនអ្នកហើយអភិវឌ្ឍខ្លួនអ្នករៀងរាល់ថ្ងៃ។
៧) មិនបោះបង់៖ មនុស្សម្នាក់ៗតែងតែមានលក្ខណៈពិសេសរៀងៗខ្លួន។ ភាពជោគជ័យពិតប្រាកដកើតឡើងដោយការខិតខំព្យាយាម។ កុំបោះបង់លឿនពេក ព្យាយាមអោយអស់ពីលទ្ធភាព មិនយូរមិនឆាប់អ្នកនឹងសម្រេចក្ដីបំណងរបស់អ្នកជាមិនខាន។
៨) រៀនពីកំហុស៖ គ្មានមនុស្សណាម្នាក់ដែលមិនចេះខុសនោះទេលើលោកនេះ។ អ្នកប្រាកដជាបង្កើតកំហុសច្រើនរាប់មិនអស់ ប៉ុន្តែអ្នកត្រូវព្យាយាមធ្វើសកម្មភាពរបស់អ្នកបន្តទៀត។ អ្នកនឹងរៀនពីកំហុសរបស់អ្នកកាន់តែច្រើន។ អ្នកត្រូវតែមានជំនឿជាក់លើខ្លួនអ្នកពីព្រោះវាជាកូនសោរទៅកាន់ភាពជោគជ័យ៕
ចុចអាន៖ មេរៀនជីវិតដែលមិនអាចកាត់ថ្លៃបានទាំង ៧ របស់សត្វកណ្ដៀរ
ដោយ៖ លង់ វណ្ណៈ