គតិទាំង ៨ឃ្លាដែលបំផុសកម្លាំងចិត្តអ្នក ឲ្យក្លាយជាមនុស្សរឹងមាំបាន​



១) «អ្នក​នឹង​មិន​ដែល​ដឹង​ទេ​ថា​អ្នក​រឹងមាំ​ប៉ុណ្ណា រហូត​ទាល់តែ​ការ​ក្លាយ​ជា​មនុស្ស​ដ៏​រឹងមាំ​ម្នាក់​គឺជា​ជម្រើស​តែ​មួយ​គត់​ដែល​អ្នក​មាន»។ Bob Marley

២) «ខ្ញុំ​នឹង​ស្រឡាញ់​ពន្លឺ​ពី​ព្រោះ​តែ​វា​បង្ហាញ​ផ្លូវ​ដល់​ខ្ញុំ យ៉ាងណាមិញ​ខ្ញុំ​ក៏​នឹង​អត់ធន់​ជាមួយ​នឹង​ភាព​ងងឹត​ដែរ​ពី​ព្រោះ​តែ​វា​បង្ហាញ​ផ្កាយ​ដល់​ខ្ញុំ»។ Og Mandino

៣) «ហើយ​អ្នក​សួរ​ខ្ញុំ​ថា «ចុះ​បើ​សិន​ជា​ខ្ញុំ​ដួល?» អូ ប៉ុន្តែ​សំណប់​ចិត្ត​ខ្ញុំ​អើយ «ចុះ​បើ​អ្នក​ហោះហើរ​វិញ​នោះ?» » Erin Hanson

៤) «ជីវិត​មិនមែន​ជា​ការ​ទន្ទឹង​រង់ចាំ​ឲ្យ​ព្យុះ​ភ្លៀង​ឆ្លង​ផុត​នោះ​ទេ ប៉ុន្តែ​វា​គឺជា​ការ​ចេះ​រៀន​រាំ​នៅ​កណ្ដាល​ភ្លៀង​ធ្លាក់​ទៅវិញ​ទេ»។ Vivian Green

៥) «ខ្ញុំ​តែងតែ​សម្លឹង​រក​មើល​ខាងក្រៅ​ខ្លួនឯង​ដើម្បី​រក​ភាព​រឹងមាំ​និង​ជំនឿ​ទុកចិត្ត ប៉ុន្តែ​វា​ចេញ​មក​ពី​ខាងក្នុង​ទៅ​វិញ​ទេ។ វា​តែងតែ​នៅ​ទីនោះ​ជានិច្ច​រហូត»។ Anna Freud

៦) «វា​មាន​តម្លៃ​ក្នុង​ការ​ចងចាំ​ណាស់​ថា ពេលវេលា​សម្រាប់​ការ​ទទួល​បាន​ដ៏​អស្ចារ្យ​បំផុត​ពី​គតិបណ្ឌិត​និង​ភាព​រឹងមាំ​ខាងក្នុង នោះ​គឺ​ច្រើន​តែ​ជា​ពេល​ដែល​មាន​ការ​លំបាក​ដ៏​ខ្លាំងក្លា​បំផុត»។ សម្ដេច​សង្ឃ ដាឡៃ ឡាម៉ា

៧) «គ្មាន​អ្វី​ដែល​អាច​អាប់អួ​ពន្លឺ​ដែល​បំភ្លឺ​ជះ​ចេញ​មក​ពី​ខាងក្នុង​នោះ​ទេ»។ Maya Angelou

៨) «ចូរ​លាយ​ផ្សំ​ភាព​ឆ្កួត​លីលា​បន្តិច​ជាមួយ​នឹង​ផែនការ​ដ៏​ម៉ត់ចត់​របស់​អ្នក។ វា​ពិត​ជា​រឿង​ល្អ​ណាស់​ដែល​បាន​ឆ្កួត​លីលា​នៅ​ខណៈ​ពេល​ដ៏​ត្រឹមត្រូវ​មួយ»។ Horace

ដោយ៖ ស្រីពៅ បានអានឬនៅ ? កម្រងគតិបណ្ឌិតចំនួន ៨ឃ្លាសម្រាប់​ ជាប្រទីបបំភ្លឺជីវិតរបស់អ្នក

X
5s