តម្រុយថ្មីពី Lenovo Z5 លើមុខងារ Portrait Mode ថតរូបស្អាតកប់ទំនងអាចមាន dual main camera
Z5 ស្មាតហ្វូនដែលនឹងបង្ហាញខ្លួនឆាប់ៗខាងមុខរបស់ Lenovo ថ្មីៗនេះបន្តលេចតម្រុយថ្មីអំពីសមត្ថភាពកាមេរ៉ាវិញម្ដង បន្ទាប់ពីបានលេចចេញនូវរូបរាងចំណិត បង្ហាញនូវគែមអេក្រង់ដ៏ស្ដើងកាលពីពេលថ្មីៗ។ Lenovo Z5 នឹងមានរចនាបថឌីហ្សាញទាន់សម័យជាមួយសាច់គែមដ៏ស្ដើងលក្ខណៈពោលគឺមានអេក្រង់ជាប់ផ្អឹបនឹងតួខ្លួន (screen-to-body ratio) តែម្ដង។