កម្រងគតិបណ្ឌិតចំនួន ៨ឃ្លាសម្រាប់ ជាប្រទីបបំភ្លឺជីវិតរបស់អ្នក
១) «ចូរកុំទទួលបានពិភពលោក តែត្រូវបាត់បង់ដួងព្រលឹងរបស់អ្នកឲ្យសោះ។ គតិបណ្ឌិតប្រសើរជាងមាសប្រាក់ទៅទៀត»។ Bob Marley
២) «ជីវិតដែលមិនទទួលបានការត្រួតពិនិត្យ មិនមានតម្លៃសម្រាប់ឲ្យរស់នៅនោះទេ»។ សូក្រាត
៣) «សេចក្ដីសុខគឺជាអវត្តមាននៃការខ្នះខ្នែងខំរកសេចក្ដីសុខ»។ Zhuangzi
៤) «ពួកយើងសុទ្ធតែញៀននឹងការគិតរបស់ខ្លួនឯង។ ពួកយើងមិនអាចផ្លាស់ប្ដូរអ្វីបាននោះទេ បើសិនជាយើងមិនអាចផ្លាស់ប្ដូរការគិតរបស់យើង»។ Santosh Kalwar
៥) «ការគិតគឺជាអ្នកបម្រើដ៏ស្រស់ស្អាត ឬអាចជាចៅហ្វាយដ៏គ្រោះថ្នាក់»។ Osho
៦) «ថ្ងៃស្អែកមិនដែលមកដល់នោះទេ។ វាតែងតែជាថ្ងៃនេះរហូតជានិច្ច »។ Osho
៧) «សេចក្ដីស្រឡាញ់នៅក្នុងភាពដ៏បរិសុទ្ធបំផុតរបស់វា គឺជាការចែករំលែកនូវភាពរីករាយ។ វាមិនបានសុំអ្វីត្រឡប់មកវិញ ហើយវាក៏មិនបានរំពឹងចង់បានអ្វីត្រឡប់មកវិញដែរ»។ Osho
៨) «បើសិនជាអ្នកពិតជាចង់បានសន្តិភាពនៅលើភពផែនដីមែន ចូរបង្កើតសន្តិភាពនោះនៅក្នុងបេះដូងរបស់អ្នក នៅក្នុងដួងវិញ្ញាណរបស់អ្នក។ វាគឺជាទីកន្លែងត្រឹមត្រូវដែលអ្នកត្រូវចាប់ផ្ដើមជាមួយ ហើយបន្ទាប់មកចូរអ្នកចែករំលែកវា»។ Osho
ដោយ៖ ស្រីពៅ សូមអាន៖ ពុទ្ធឱវាទ ១០ឃ្លារបស់ព្រះសម្មាសម្ពុធ ជាគតិក្នុងការត្រិះរិះពិចារណា