ក្រុងទាំង ១០ល្អដាច់គេ សម្រាប់និស្សិតសិក្សារៀនសូត្រ​



របាយការណ៍​ចេញ​ផ្សាយ​លើកទី ១៥ ឆ្នាំ២០១៨ របស់សន្ទស្សន៍ចំណាត់ថ្នាក់ទីក្រុងល្អដាច់គេសម្រាប់សិស្សនិស្សិត (QS Best Student Cities Ranking) បានចាត់ចំណាត់ថ្នាក់ទីក្រុងល្អដាច់គេចំនួន ១០លើលោកជាទីក្រុងដែលល្អដាច់គេសម្រាប់សិស្សនិស្សិតសិក្សារៀនសូត្រ ។ អ្នកវិភាគបានប្រើប្រាស់សូចនាករចំនួន ៦ដើម្បីចាត់ចំណាត់ថ្នាក់ទីក្រុងទាំងនោះ៖ ការចំណាត់ថ្នាក់ទីក្រុង ភាពចម្រុះនៃសិស្ស  លទ្ធភាពសម្រេចចិត្ត សកម្មភាពរបស់នយោជក លទ្ធភាពដែលអាចចូលរៀនបាន និងទស្សនៈរបស់សិស្សនិស្សិត។ ខាងក្រោមនេះគឺជាទីក្រុងទាំង ១០ដែលល្អដាច់គេសម្រាប់សិស្សនិស្សិតសិក្សារៀនសូត្រ ដកស្រង់ពីគេហទំព័រវេទិកាសេដ្ឋកិច្ចពិភពលោក៖ ១) ទីក្រុងឡុង ប្រទេសអង់គ្លេស ២) ទីក្រុងតូក្យូ ប្រទេសជប៉ុន ៣) ទីក្រុងមែលប៊ើន ប្រទេសអូស្រ្តាលី ៤) ទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា ៥) ទីក្រុងប៉ារីស ប្រទេសបារាំង ៦) ទីក្រុងមុយនិច ប្រទេសអាឡឺម៉ង់ ៧) ទីក្រុងប៉ែរឡាំង ប្រទេសអាឡឺម៉ង់ ៨) ទីក្រុងហ្សូរិច ប្រទេសស្វីស ៩) ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ១០) ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង៕ ចុចអាន៖ ទីក្រុងទាំង ១០ដែលមានភ្ញៀវអន្តរជាតិទៅទស្សនា​កម្សាន្ត​ច្រើនជាងគេ ដោយ៖ លង់ វណ្ណៈ
X
5s