សម្រង់សម្ដី ៥ឃ្លារបស់ Marcus Aurelius អធិរាជចក្រភពរ៉ូមុាំង ឆ្នាំ១៦១-១៨០
Marcus Aurelius គឺជាអធិរាជចក្រភពរ៉ូម៉ាំងដែលបានឡើងកាន់គ្រងរាជក្នុងចន្លោះឆ្នាំ ១៦១ដល់១៨០នៃគ.ស។ នៅក្នុងអត្ថបទនេះបានដកស្រង់ចេញនូវសម្ដីចំនួន៥ឃ្លារបស់ទ្រង់ ដែលមានអត្ថន័យជ្រាលជ្រៅគួរយកមកពិចារណាក្នុងជីវិត៖
១) «នៅពេលអ្នកភ្ញាក់ឡើងពេលព្រឹកព្រលឹម ចូរគិតថាតើសិទ្ធិឯកជនទាំងនេះមានតម្លៃប៉ុណ្ណា ក្នុងការដែលអ្នកបាននៅរស់ ដកដង្ហើម គិត រីករាយ និងស្រឡាញ់»។
២) «វាមិនមែនជាសេចក្ដីស្លាប់នោះទេដែលជនម្នាក់គួរតែភ័យខ្លាចនោះ ប៉ុន្តែគេគួរតែភ័យខ្លាចដែលគេមិនបានចាប់ផ្ដើមរស់នៅទៅវិញទេ»។
៣) «ចូរកុំខ្ជះខ្ជាយពេលវេលានឹងប្រកែកវែកញែកថាតើបុគ្គលល្អម្នាក់គួរតែធ្វើដូចម្ដេច តែចូរធ្វើជាមនុស្សបែបនោះដោយខ្លួនឯងទៅ»។
៤) «វិញ្ញាណត្រូវបានប្រឡាក់ដោយថ្នាំពណ៌ដែលត្រូវបានលាបដោយការគិតទាំងឡាយរបស់វា»។
៥) «សេចក្ដីសុខនៅក្នុងជីវិតរបស់អ្នក គឺអាស្រ័យទៅនឹងគុណភាពនៃការគិតរបស់អ្នក។ ដូច្នេះហើយចូរអ្នកដឹកនាំវាទៅតាមនោះទៅ ហើយយកចិត្តទុកដាក់ថាអ្នកមិនរីករាយចំពោះការយល់ឃើញទាំងឡាយណាដែលមិនស័ក្ដិសមជាមួយនឹងគុណធម៌ និងភាពសមហេតុផលរបស់ធម្មជាតិនោះឡើយ»។
ដោយ៖ ស្រីពៅ
អត្ថបទទាក់ទង៖ សម្ដីចំនួន ៥របស់លោក ខាលយុង ដែលជាអ្នកបង្កើតទ្រឹស្ដីវិភាគចិត្តសាស្ត្ររបស់ស្វីស