សម្រង់ទស្សនៈ ១០ឃ្លារបស់ «សូក្រាត»ទស្សនៈវិទូក្រិចបុរាណ ជួយបង្កើនបញ្ញា​



សូក្រាត ជាទស្សនៈវិទូដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្រ្ត ដោយលោកត្រូវបានគេចាត់ទុកថាជា បិតាទស្សនៈវិជ្ជា។ សូក្រាត កើតក្នុងឆ្នាំ ៤៧០មុនគ.ស ក្នុងទីក្រុងអាថែន ប្រទេសក្រិក។ បើទោះបីជាសម័យនេះជាយុគសម័យបច្ចេកវិទ្យាទៅហើយក្ដី ទស្សនៈ របស់លោកនៅតែត្រូវបានគេយកទៅប្រើប្រាស់យ៉ាងទូលំទូលាយទូទាំងពិភពលោក ។

ខាងក្រោមនេះគឺជាសម្រង់ទស្សនៈ ១០ឃ្លារបស់សូក្រាតជួយបង្កើនការគិតរបស់អ្នក ដកស្រង់ពី Trulymind៖ VDO 

១) «គតិបណ្ឌិតពិតប្រាកដគឺការដឹងថា ខ្លួនមិនទាន់ចេះអស់»។

២) «លើលោកនេះរបស់ល្អបំផុតមានតែមួយគត់គឺចំណេះដឹង ហើយរបស់ដែលអាក្រក់បំផុតនោះគឺអវិជ្ជា»។

៣) «ខ្ញុំអាចបង្រៀនមនុស្សនូវអ្វីៗគ្រប់យ៉ាង ដោយគ្រាន់តែបង្រៀនឲ្យពួកគេចេះគិតប៉ុណ្ណោះ។»

៤) «មនុស្សខ្លាំងនិយាយពីគំនិត មនុស្សសាមញ្ញធម្មតានិយាយពីព្រឹត្តិការណ៍ មនុស្សចោលម្សៀតនិយាយដើមគេ»។

៥) «មានប្រពន្ធល្អ អ្នកនឹងសប្បាយចិត្ត តែប្រសិនបើមានប្រពន្ធមិនកើតវិញ អ្នកនឹងក្លាយជាទស្សនៈវិទូ»។

៦) «ការពូកែឆ្ងល់គឺជាពន្លកនៃគតិបណ្ឌិត»។

៧) «ខួរក្បាលគឺជាអ្វីៗទាំងអស់ អ្នកគិតអ្វី អ្នកនឹងទទួលបានផលនោះ»។

៨) «ការយល់សំនួរគឺស្មើរនឹងការដឹងចម្លើយពាក់កណ្ដាលរួចទៅហើយ»។

៩) «ខ្ញុំរើសយកចំណេះដឹងជាជាងទ្រព្យសម្បត្តិ ពីព្រោះទ្រព្យសម្បត្តិមិនស្ថិតថេរនោះទេ»។

១០) «មនុស្សដែលចង់ផ្លាស់ប្ដូរពិភពលោក គួរតែផ្លាស់ប្ដូរខ្លួនគេជាមុនសិន»៕

ចុចអាន៖ សូក្រាត​ (Socrates)​អ្នក​ប្រាជ្ញ​របស់​ក្រិក៖ ​​ «ធម្មជាតិ​​​​​ផ្ដល់​ឲ្យ​យើង​ ​​ត្រចៀក​ពីរ ​​ភ្នែក​ពីរ​ ​​ប៉ុន្តែ​អណ្ដាត​តែ​មួយ​ទេ»

ដោយ៖ លង់ វណ្ណៈ

X
5s