ពីអ្នកថតរូបចម្រុះទូទៅក្លាយជាស្ថាបនិកក្រុមហ៊ុនPre-weddingដ៏ល្បីល្បាញនៅរាជធានីភ្នំពេញ
នៅក្នុងសិក្ខាសាលាមួយស្ដីអំពី វិធីសាស្រ្តនៃការថតរូបបែបសាព័ត៍មាន រូបភាពបែបទេសភាព និងរូបភាពមុនថ្ងៃរៀបអាពាហ៍ពិពាហ៍ ដែលរៀបចំដោយមហាវិទ្យាល័យព័ត៍មាននិងគមនាគមន៍នៃសកលវិទ្យាល័យកម្ពុជា លោក ប៉ែន ប៉ុនថាល់ ស្ថាបនិកក្រុមហ៊ុនiphotography
បានចែករំលែកនូវបទពិសោធន៍ជាអ្នកថតរូបជាច្រើនឆ្នាំរបស់លោក ដែលចាប់ផ្ដើមពីនាក់ថតរូបទូទៅរហូតអាចបើកក្រុមហ៊ុនមួយដោយខ្លួនឯង។ លោកបានរៀបរាប់ថាកាលពីកំឡុងឆ្នាំ២០១១ រូបលោកគឺជាអ្នកថតរូបទូទៅដូចជាថតរូបបែបកីឡា បែបfashion បែបdaily life បែបPre-wedding និងបែបសាព័ត៍មានជាដើមដោយលោកក៏ធ្លាប់ធ្វើជាអ្នកកាសែតផងដែរ លោកបានបន្តថាទាំងនេះគឺកើតឡើងដោយសារតែការស្រលាញ់ផ្នែកថតរូប ប៉ុន្តែនៅពេលនោះរូបលោកមិនទាន់មានជំនាញច្បាស់លាស់នៅក្នុងការថតរូបនៅឡើយទេរហូតដល់លោកបានចូលរួមសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលអំពីការថតរូបផ្សេងៗ។ ក្រោយមកនៅកំឡុងឆ្នាំ២០១២ លោកបានផ្លាស់ប្ដូរពីការថតរូបបែបចម្រុះទូទៅមកជាអ្នកថត fashionឲ្យទស្សនាវដ្ដីមួយឈ្មោះថា ឡារ៉ែន រយៈពេល២ឆ្នាំលោកអាចថតបាន២៤លេខ ក្នុងនោះលោកក៏បានបញ្ជាក់ថាការថតរូបនេះគឺតំបូងឡើយលោកចេះដោយសារការរៀនដោយខ្លួនឯងតាមរយៈYoutube និងតាមOnline។ លោកបានបន្តថាបន្ទាប់់ពីការថតរូបបែបfastionឲ្យទស្សនាវដ្ដីមកលោកក៏ដឹងថាខ្លួនលោកចូលចិត្តការថតរូបបែបPre-wedding។ បន្ទាប់ពីដឹងពីចំណង់ចំណូលចិត្តរបស់ខ្លួនហើយ នៅក្នុងឆ្នាំ២០១៣លោកក៏បានបង្កើតiphotographyឡើង ប៉ុន្តែតំបូងឡើយមានលក្ខណៈបែបគ្រួសារនៅឡើយ ក្រោយមកដោយមានការគាំទ្រពីគ្រួសាររបស់លោក លោកក៏បានបើកជាក្រុមហ៊ុនiphotographyមួយឡើង ដោយបច្ចុប្បន្នគឺមានការគាំទ្រច្រើនពីអតិថិជន។ លោកបញ្ជាក់ថានៅពេលដែលលោកចាប់ផ្ដើមកាន់កាមេរ៉ាជាលើកដំបូងនៅក្នុងឆាកជីវិតរបស់លោក លោកមានក្ដីស្រម៉ៃមួយគឺចង់ថតរូបដាក់នៅលើBannerធំៗនៅស្រុកខ្មែរ បន្ទាប់ពីការព្យាយាមរបស់លោករយៈពេលជាច្រើនឆ្នាំ លោកក៏អាចសម្រេចក្ដីស្រម៉ៃរបស់លោកបានហើយBannerដំបូងដែលលោកថតគឺផលិតផលរបស់ក្រុមហ៊ុនNestle។ លោក ប៉ែន ប៊ុនថាល "ធ្វើអ្វីក៏ដោយឲ្យតែយើងមានក្ដីស្រម៉ៃនិងមានគោលដៅថ្ងៃក្រោយយើងនឹងអាចសម្រេចគោលដៅរបស់យើងបានយ៉ាងពឹតប្រាកដ"៕
ដោយ៖ ជួប ស្រីរ័ត្ន