គតិដែលប្រកបដោយខ្លឹមសារជ្រាលជ្រៅចំនួន ៥អំពី «បច្ចុប្បន្ន​ភាព​នៃ​ជីវិត»​



១) "មនុស្ស​សុខ​ចិត្ត​លះបង់​បច្ចុប្បន្ន​ដើម្បី​អនាគត។ ប៉ុន្តែ​ជីវិត​មាន​សម្រាប់​តែ​បច្ចុប្បន្ន​តែ​ប៉ុណ្ណោះ។ មូលហេតុ​នេះ​ហើយ​ដែល​ពួក​យើង​គួរតែ​ដើរ​តាម​របៀប​ណា​ដែល​គ្រប់​ជំហាន​ទាំងអស់​នាំ​យើង​ទៅ​កាន់​ទីនេះ​និង​ពេល​ឥឡូវ​នេះ"។ Thich Nat Hanh

២) "គ្មាន​ផែនការ​ដែល​មាន​ប្រសិទ្ធភាព​ណា​មួយ ដែល​អាច​បង្កើត​ឡើង​ដោយ​មនុស្ស​ណា​ដែល​មិន​មាន​សមត្ថភាព​អាច​រស់នៅ​ពេល​ឥឡូវ​នេះ​ទេ"។ Alan Watt

៣) "បើ​អ្នក​ពិត​ជា​បាន​ចូល​ឲ្យ​ជិតស្និទ្ធ​ជាមួយ​ការ៉ុត​១មើម អ្នក​នឹង​បាន​ចូល​ជិតស្និទ្ធ​ជាមួយ​នឹង​ដី ទឹកភ្លៀង និង​ព្រះអាទិត្យ​រះ។ អ្នក​បាន​ចូល​ជិតស្និទ្ធ​ជាមួយ​នឹង​មាតា​ធម្មជាតិ អ្នក​បាន​បរិភោគ​វា​តាម​របៀប​មួយ​ដែល​អ្នក​មាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​នឹង​ជីវិត​ពិត​របស់​អ្នក ឫសគល់​របស់​អ្នក ដែល​ទាំងនេះ​ហើយ​គឺជា​ការ​សមាធិ។ បើ​យើង​ទំពា​គ្រប់​ម៉ាត់​នៃ​អាហារ​របស់​យើង​តាម​របៀប​មួយ​ដែល​យើង​មាន​អារម្មណ៍​ដឹង​គុណ ហើយ​នៅ​ពេល​អ្នក​បាន​ដឹង​គុណ អ្នក​នឹង​រីករាយ​មិនខាន"។ Thich Nat Hanh

៤) "មនុស្ស​ជាច្រើន​មាន​ជីវិត​រស់នៅ ប៉ុន្តែ​មិន​បាន​ពាល់​ត្រូវ​អព្ភូតហេតុ​នៃ​ការ​បាន​រស់នៅ​នោះ​ឡើយ"។ Thich Nat Hanh

៥) "ការ​ធ្វើ​សមាធិ​មានន័យ​ថា​ជា​ការ​វិល​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួនឯង​វិញ។ បន្ទាប់​មក​អ្នក​នឹង​ដឹង​ថា​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​អ្វីៗ​ដែល​កំពុងតែ​កើតឡើង​នៅ​ខាងក្នុង​អ្នក​ដោយ​របៀប​ណា ហើយ​អ្នក​ក៏​ដឹង​ថា​ត្រូវ​យកចិត្តទុកដាក់​ថែទាំ​អ្វីៗ​ដែល​កំពុងតែ​កើតឡើង​នៅ​ជុំវិញ​ខ្លួន​អ្នក​ដោយ​របៀប​ណា​ដែរ"។ Thich Nat Hanh

ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ មេរៀនជីវិតទាំង ៧របស់ ឡៅសឺ (Lao Tzu) អ្នកប្រាជ្ញចិនបុរាណ ផ្លាស់ប្តូរជីវិតអ្នក

X
5s