ច្បាប់កម្មផលទាំង ១០ ផ្លាស់ប្ដូរទង្វើនិងការគិតរបស់អ្នក​



កម្មផល គឺមានន័យថា អំពើ ឬទង្វើដែលអ្នកបានធ្វើ ហើយអ្នកនឹងទទួលផលពីអំពើ ឬទង្វើនោះត្រលប់មកវិញ។ រាល់ការគិត និយាយ ឬធ្វើសកម្មភាពរបស់អ្នកនឹងបង្កើតបានជាផលតបតមកវិញ។ ខាងក្រោមនេះគឺជាច្បាប់កម្មផលទាំង ១០ ដែលអ្នកអាចអានហើយយកទៅគិតពិចារណា ដកស្រង់ពី Trulymind៖

១) ច្បាប់ដ៏អស្ចារ្យ

អ្នកសាបព្រោះ​​ពូជអ្វី អ្នកនឹងទទួលបានផលនោះ។ អ្នកមើលទៅលើពិភពលោកក្នុងផ្លូវបែបណា អ្នកនឹងទទួលបានផលត្រលប់មកអ្នកវិញបែបនោះ។ ប្រសិនបើអ្នកចង់បានភាពរីករាយ សន្តិភាព ការស្រលាញ់ និងមិត្តភាព អ្នកគួរតែរៀនធ្វើខ្លួនឲ្យសប្បាយ ឲ្យស្ងប់ មានការអាណិតស្រលាញ់ និងធ្វើជាកល្យាណមិត្តរបស់អ្នកដទៃ។

២) ច្បាប់នៃការបង្កើត

ជីវិតមិនមែនចេះតែកើតឡើងនោះទេ វាទាមទារនូវ​ការចូលរួមរបស់អ្នកបង្កើតវាឡើង។ អ្នករស់នៅក្នុងចក្រវាទនេះ បើអ្នកបន្សាំខ្លួនអ្នកទៅនឹងអ្វី អ្នកនឹងក្លាយទៅជានោះ។ អ្នកជាខ្លួនអ្នក បន្សាំខ្លួនអ្នកទៅនឹងអ្វីដែលអ្នកចង់បានក្នុងជីវិត។

៣) ច្បាប់នៃការលូតលាស់

អ្នកគឺជាអ្នកផ្លាស់ប្ដូរខ្លួនអ្នក មិនមែនមនុស្ស ទីកន្លែង ឬវត្ថុនៅជុំវិញអ្នកនោះទេ។ អ្វីដែលអ្នកមានក្នុងខ្លួនរបស់អ្នកគឺជាអ្វីដែលអ្នកត្រូវគ្រប់គ្រង។ នៅពេលអ្នកផ្លាស់ប្តូរខ្លួនអ្នក ជីវិតរបស់អ្នកនឹងផ្លាស់ប្តូរផងដែរ។

៤) ច្បាប់នៃទំនួលខុសត្រូវ

នៅពេលមានអ្វីមួយខុសឆ្គងក្នុងជីវិតរបស់អ្នក អ្នកប្រាកដជាបានបង្កើតកំហុសជាមិនខាន។ អ្នកឆ្លុះបញ្ចាំងពីអ្វីដែលនៅជុំវិញអ្នក ហើយអ្វីៗនៅជុំវិញអ្នកឆ្លុះបញ្ចាំងពីអ្នកផងដែរ។ អ្នកត្រូវតែមានទំនួលខុសត្រូវលើអ្វីដែលមានក្នុងជីវិតរបស់អ្នក។

៥) ច្បាប់នៃការតភ្ជាប់

ជំហាននីមួយៗបង្កើតឲ្យមានជំហានជាច្រើនបន្តបន្ទាប់។ អ្នកត្រូវចាប់ផ្ដើមធ្វើរឿងដំបូងសិនទើបអាចសម្រេចកិច្ចការធំបាន។ មិនមែនជំហានទីមួយឬចុងក្រោយដែលសំខាន់នោះទេ ជំហានទាំងនោះសំខាន់ទាំងអស់ពីព្រោះវាត្រូវបំពេញភារៈកិច្ចដូចគ្នា។ អតីតកាល បច្ចុប្បន្ន និងអនាគតគឺមានទំនាក់ទំនងគ្នា។

៦) ច្បាប់នៃការផ្ដោតអារម្មណ៍

អ្នកមិនអាចគិតរឿងពីរក្នុងពេលតែមួយបានទេ។ ប្រសិនបើអ្នកគិតតែអំពើអាក្រក់ អ្នកមិនអាចមិនគិតលើគំនិតលោភលន់ អារម្មណ៍ខឹងក្ដៅក្រហាយ ការនិន្ទាឈ្នានីសបានឡើយ។

៧) ច្បាប់នៃបច្ចុប្បន្នភាព

ប្រសិនបើអ្នកគិតពីអតីតកាល អតីតកាលនឹងឃុំឃាំងអ្នកមិនឲ្យគិតក្នុងពេលបច្ចុប្បន្ន។ ការខ្វល់ខ្វាយពីគំនិតចាស់គម្រិល សុបិនអតីតកាល និងរបៀបរបបទម្លាប់ចាស់ៗរបស់អ្នកនឹងមិនអាចធ្វើឲ្យអ្នកមានគំនិតថ្មីៗក្នុងបច្ចុប្បន្នបានឡើយ ។

៨) ច្បាប់នៃការផ្លាស់ប្ដូរ

ប្រវត្តិសាស្រ្តកើតឡើងម្ដងហើយម្ដងទៀតរហូតដល់អ្នករៀនមេរៀនមួយដែលជួយអ្នកផ្លាស់ប្ដូរការគិតរបស់អ្នក។

៩) ច្បាប់នៃការអត់ធ្មត់

រាល់លទ្ធផលអស្ចារ្យទាំងអស់ទាមទារការលំបាកពីដំបូង។ លទ្ធផលដែលបន្សល់នូវតម្លៃទាមទារការអត់ធ្មត់និងការតស៊ូ។ ភាពសប្បាយរីករាយដ៏ពិតប្រកដគឺការធ្វើអ្វីដែលអ្នកចង់ធ្វើ ហើយរង់ចាំទទួលផ្លែផ្កាពេលពេលវេលាសមស្របមកដល់។

១០) ច្បាប់នៃសារៈសំខាន់

ការចូលរួមរបស់មនុស្សម្នាក់ៗរួមចំណែកបង្កើតជាការចូលរួមដ៏ធំ។ ការស្រលាញ់របស់មនុស្សម្នាក់ៗបង្កើតជីវិតដល់មនុស្សទាំងឡាយក្នុងចក្រវាទនេះ៕

ចុចអាន៖ សម្រង់គតិ​ ១០ឃ្លាបំផុសគំនិតពញ្ញាក់ស្មារតីអ្នកឲ្យក្លាហានតស៊ូទៅមុខបន្តទៀត

ដោយ៖ លង់ វណ្ណៈ

X
5s