សម្ដីចំនួន ៥របស់លោក ខាលយុង ដែល​ជាអ្នកបង្កើតទ្រឹស្ដីវិភាគចិត្តសាស្ត្ររបស់ស្វីស​



ខាល យុង គឺជា​អ្នកបង្កើតទ្រឹស្ដី​វិភាគ​ចិត្តសាស្ត្រ​ដ៏​មាន​ឈ្មោះ​ល្បីល្បាញ​មួយ​រូប​របស់​ស្វីស ដែល​បាន​រស់នៅ​ក្នុង​ចន្លោះ​ឆ្នាំ​១៨៧៥​ដល់​ឆ្នាំ​១៩៦១។ ខាងក្រោម​នេះ​គឺជា​សម្រង់​សម្ដី​ចំនួន​៥​របស់​លោក៖

១) "មិន​ថា​ជា​ជីវិត​មួយ​ដ៏​រីករាយ​ក៏​ដោយ គឺ​វា​ពុំ​អាច​កើត​មាន​បាន​ដោយ​ពុំ​មាន​ការ​វាស់វែង​ដោយ​ភាព​ងងឹត​នោះ​ឡើយ ហើយ​ពាក្យ​ថា​រីករាយ​នឹង​បាត់បង់​អត្ថន័យ​របស់​វា​បើ​សិន​ជា​វា​មិន​ត្រូវ​បាន​សមតុល្យ​ដោយ​សេចក្ដី​ទុក្ខ​ទេ​នោះ។ វា​ប្រសើរ​ជាង​ឆ្ងាយ​ណាស់​បើ​សិន​ជា​អ្នក​ឆ្លើយតប​ជាមួយ​នឹង​រឿងរ៉ាវ​ទាំងនោះ​ជាមួយ​នឹង​ភាព​អត់ធ្មត់​និង​សេចក្ដី​ស្ងប់​ចិត្ត​របស់​អ្នក"។

២) "អ្វី​គ្រប់​យ៉ាង​ដែល​ធ្វើឲ្យ​យើង​ទាស់ចិត្ត​អំពី​អ្នកដទៃ អាច​នាំ​យើង​ទៅ​កាន់​ការ​យល់​អំពី​ខ្លួនឯង"។

៣) "នៅ​ពេល​ដែល​ស្ថានភាព​របស់​ចិត្ត​នៅ​ខាងក្នុង​មិន​ត្រូវ​បាន​ដាស់​ឲ្យ​ភ្ញាក់​ឡើង​ទេ វា​នឹង​បញ្ចេញ​ទៅ​ខាងក្រៅ​ហាក់​ដូចជា​ព្រហ្មលិខិត​ត្រូវ​បាន​កំណត់​មក​ដូច្នោះ"។

៤) "ភារកិច្ច​របស់​មនុស្ស​គឺជា​ការ​មាន​នូវ​សតិ​ដឹង​ពី​គំនរ​ដែល​បុក​ឡើង​មក​ផ្ទៃ​ខាងលើ​ពី​ចិត្ត​ដែល​ឥត​ដឹង​ខ្លួន"។

៥) "ពួក​យើង​មិន​គួរ​ធ្វើ​ពុត​ជា​យល់​អំពី​សកលលោក​នេះ​ដោយ​គ្រាន់តែ​ប្រើប្រាស់​ប្រាជ្ញា​ឈ្លាសវៃ​នោះ​ទេ។ ការ​វិនិច្ឆ័យ​ដោយ​ប្រើប្រាស់​ប្រាជ្ញា​ឈ្លាសវៃ​គ្រាន់តែ​ជា​ចំណែក​មួយ​នៃ​ការ​ពិត​ប៉ុណ្ណោះ"៕

ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ កម្រងសម្ដីទាំង ១០របស់អ្នកកំណាព្យជនជាតិអាមេរិក លោក Ralph Waldo Emerson

X
5s