នាយករដ្ឋមន្ត្រីអង់គ្លេសចង់ឱ្យស្ត្រីមូស្លីមរៀនភាសាអង់គ្លេសឱ្យចេះបើមិនដូច្នោះនឹងត្រូវនិរទេស
នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ទំនងនឹងដាក់ចេញគោលនយោបាយថ្មីមួយដែលចង់ឱ្យស្ត្រីមូស្លីមរៀនភាសាអង់គ្លេសឱ្យចេះបើមិនដូច្នោះទេ ពួកគេនឹងប្រឈមការនិរទេសពីប្រទេស។
លោកបានផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍ BBC ថា ជនណាក៏ដោយដែលចូលមករស់នៅនៅចក្រភពអង់គ្លេសតាមរយៈទិដ្ឋាការរៀបអាពាហ៍ពិពាហ៍ នឹងត្រូវធ្វើតេស្ដភាសាអង់គ្លេសក្រោយពីមករស់នៅបានពីរឆ្នាំកន្លះ។ បើមិនមានការប្រសើរឡើង ជននោះនឹងត្រូវនិរទេសចេញពីប្រទេស។
បើទោះបីជាលោកមិនបានហៅស្ត្រីមូស្លីមចំៗ តែលោកបានចំណាយពេលជាច្រើនម៉ោងក្នុងកម្មវិធី BBC ដើម្បីពន្យល់ពីមូលហេតុដែលស្ត្រីមូស្លីមគួរនិយាយភាសាអង់គ្លេសឱ្យបានប្រសើរជាងនេះ។ លោកថែមទាំងបានថ្លែងបន្តថា មានស្ត្រីមូស្លីមប្រមាណ ១៩០ ០០០នាក់និយាយភាសាអង់គ្លេសតិចតួចឬមិននិយាយសោះតែម្ដង៕ ដោយ៖ រតនៈវិភូ