គតិបណ្ឌិតទាំង ១០ឃ្លាដែលអ្នកគួរចងចាំទុកនៅក្នុងជីវិត
១) "មួយថ្ងៃនៃការព្រួយចិត្តខ្វាយខ្វល់គួរឲ្យហត់នឿយជាងមួយសប្ដាហ៍នៃការធ្វើការទៅទៀត"។ John Lubbock
២) "ចូរមានសេចក្ដីរីករាយ។ វាគឺជាផ្លូវមួយនៃការក្លាយជាគតិបណ្ឌិត"។ Sidonie Gabrielle Colette ៣) "ភាពអត់ធ្មត់គឺជាមិត្តសំឡាញ់របស់គតិបណ្ឌិត"។ Saint Augustine
សូមអាន៖ កម្រងគតិបណ្ឌិតចំនួន ១០របស់ ឡៅជឺ ជាអ្នកប្រាជ្ញរបស់ចិនបុរាណនាសតវត្សទី៦
៤) "គេពុំមែនជាជនល្ងីល្ងើនោះទេ ដែលបានលះបង់នូវអ្វីដែលគេមិនអាចរក្សាទុកដើម្បីទទួលបាននូវអ្វីដែលគេមិនអាចបាត់បង់"។ Jim Elliot
៥) "ឧបសគ្គដ៏ធំបំផុតដែលនាំទៅរកការរុករកឃើញ ពុំមែនជាភាពល្ងង់ខ្លៅនោះទេ តែគឺជាការបោកបញ្ឆោតនៃចំណេះដឹង"។ Daniel J.Boorstin
៦) "តើមានគតិបណ្ឌិតអ្វីទៅដែលអ្នករកឃើញថាខ្ពង់ខ្ពស់អស្ចារ្យជាងសេចក្ដីល្អទៅទៀតនោះ" ? Jean-Jacques Rousseau
៧) "គ្រូបង្រៀនដែលប្រកបដោយគតិបណ្ឌិតពិតប្រាកដ មិនអូសទាញឲ្យអ្នកចូលទៅក្នុងផ្ទះនៃគតិបណ្ឌិតរបស់គាត់នោះឡើយ ផ្ទុយទៅវិញគាត់ដឹកនាំអ្នកឲ្យទៅដល់ចំណុចចាប់ផ្ដើមនៃការគិតរបស់អ្នក"។ Khalil Gibran
៨) "សប្បុរសធម៌គឺជាការផ្ដល់ឲ្យលើសពីអ្វីដែលអ្នកអាចធ្វើបាន ចំណែកឯសេចក្ដីថ្លៃថ្នូរគឺជាការទទួលយកតិចជាងអ្វីដែលអ្នកត្រូវការ"។ Khalil Gibran
៩) "បើកាលណាជនណាម្នាក់កាន់តែមានសេចក្ដីស្ងប់ នោះភាពជោគជ័យរបស់គេ ឥទ្ធិពលរបស់គេ និងអំណាចសម្រាប់សេចក្ដីល្អរបស់គេនឹងមានកាន់តែខ្លាំង។ សេចក្ដីស្ងប់នៃចិត្តគឺជាគ្រឿងអលង្ការដែលស្រស់ស្អាតបំផុតមួយរបស់គតិបណ្ឌិត"។ James Allen
១០) "ជ្រុងដ៏គួរឲ្យសង្វេគបំផុតរបស់ជីវិតក្នុងពេលបច្ចុប្បន្ននេះ គឺនៅត្រង់ថាវិទ្យាសាស្ត្រប្រមូលទុកចំណេះដឹងលឿនរហ័សជាងសង្គមជាតិប្រមូលទុកគតិបណ្ឌិតទៅទៀត"។ Issac Asimov
ដោយ៖ ស្រីពៅ អត្ថបទទាក់ទង៖ សម្រង់គតិចំនួន ១០ដែលមានអត្ថន័យស៊ីជម្រៅគួរដល់ការពិចារណារបស់អ្នក