តើអត្ថប្រយោជន៍អ្វីខ្លះពីខ្លាញ់ត្រី ដែលអ្នកមិនគួរមើលរំលង?
ខ្លាញ់ត្រីគឺជាប្រភពនៃអាស៊ីដខ្លាញ់អូមេហ្កា៣ ដែលតែងតែមានវត្តមាននៅក្នុងសាច់ត្រីជាច្រើនប្រភេទ និងនៅក្នុងថ្នាំបំប៉ន។ រាងកាយរបស់អ្នកត្រូវការសារធាតុនេះយ៉ាងចាំបាច់បំផុត ជាពិសេសគឺខួរក្បាលដែលជាសរីរាង្គមួយដែលត្រូវការអាស៊ីដខ្លាញ់នេះជាងគេសម្រាប់ដំណើរការមុខងាររបស់វា។
១) អាចពន្យឺតការថយចុះសមត្ថភាពនៅក្នុងដំណើរការគិត និងការពារពីជំងឺវង្វេងភ្លេចភ្លាំង
២) មានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរលាកសន្លាក់ សូមអាន៖ ទាំងនេះគឺជាអត្ថប្រយោជន៍១០យ៉ាង ដែលអ្នកនឹងទទួលបានពីប្រទាលកន្ទុយក្រពើ
៣) អាស៊ីដខ្លាញ់អូមេហ្កា៣អាចរារាំងដំណើរការលូតលាស់របស់កោសិកាមហារីក និងការលូតលាស់នៃដុំសាច់មហារីក
៤) បង្កើនដំណើរការបេះដូងរបស់អ្នកជំងឺគាំងបេះដូងឲ្យមានលក្ខណៈល្អប្រសើរជាងមុន
៥) អាចកាត់បន្ថយហានិភ័យពីការកើតឡើងនៃជំងឺទឹកនោមផ្អែម
៦) ខ្លាញ់ត្រីក៏ត្រូវបានគេរកឃើញពីប្រយោជន៍របស់វាដែលមានចំពោះសុខភាពភ្នែកផងដែរ។ វាអាចកាត់បន្ថយការកើតឡើងនៃជំងឺភ្នែកឡើងបាយ និងជួយដល់អ្នកជំងឺដែលចក្ខុប្រសាទរបស់ពួកគេមានភាពចុះខ្សោយឲ្យប្រសើរឡើងវិញបាន៕
ដោយ៖ ស្រីពៅ បានអានឬនៅ ? ទាំងនេះគឺជាវិធី ៣យ៉ាងដែលភ្នែករបស់អ្នកគួរទទួលបានការថែទាំ