អ្នកវិភាគ៖ Apple អាចរៀនតាម Huawei បញ្ចេញទូរស័ព្ទ iPhone កាមេរ៉ាក្រោយ 3 នៅឆ្នាំ២០១៩?
ក្រុមហ៊ុន Huawei បាននាំយកមកនូវស្មាតហ្វូនភ្ជាប់ប្រព័ន្ធកាមេរ៉ាទំនើប មិនមែន១ មិនមែន២ តែជាកាមេរ៉ាដល់ទៅ៣ គ្រាប់ទៅកាន់ពិភពលោក។ ការបំពាក់កាមេរ៉ាច្រើនគ្រាប់នេះ គឺសម្រាប់បំពេញតម្រូវការអតិថិជនដែលចូលចិត្តថតរូបស្អាតៗ និងច្បាស់ៗនាយុគសម័យស្មាតហ្វូនទំនើបៗ។
ក្រុមហ៊ុននេះ ពិតជាបោះជំហានបានល្អ ដោយការអភិវឌ្ឍស្មាតហ្វូនកាមេរ៉ាក្រោយ ៣ ដំបូងរបស់ខ្លួនគឺ Huawei P20 Pro ។ ហើយបើយោងតាមរបាយការណ៍ស្រាវជ្រាវពីអ្នកវិភាគមកពី Yuanta Securities លោក Jeff Pu នោះបានឱ្យព្យាករថា Apple យ៉ាងហោចណាស់ នឹងបញ្ចេញ iPhone ថ្មីមួយម៉ូដែល ដែលប្រើប្រាស់កាមេរ៉ាក្រោយចំនួន៣ គឺ triple-lens នៅឆមាសទី២ ឆ្នាំ២០១៩ ខាងមុខ។