Twitter ណែនាំ User របស់ខ្លួនប្រមាណ ៣៣០លាននាក់ឱ្យប្រញាប់ដូរ Password រកឃើញ bug មួយ
ប្រសិនអ្នកជា user ម្នាក់ក្នុងចំណោមអ្នកប្រើ ៣៣០លាននោះ អ្នកគួរតែពិចារណាប្ដូរលេខកូដ Password។ បណ្ដាញសង្គម Twitter ថ្មីៗនេះត្រូវគេរកឃើញនូវបញ្ហា bug ដែលអាចឱ្យគេលួចព័ត៌មានគណនីអ្នកប្រើតាមរយៈវាបាន។ ដំណើរការ bug នេះគឺត្រូវបានប្រើសម្រាប់ រក្សាទុកនូវដំណើរការភ្ជាប់ចូលបណ្ដាញសង្គម (internal logs)។
ក្រោយរកឃើញបញ្ហា bug នេះភ្លាម ក្រុមហ៊ុន Twitter ធ្វើការស៊ើបអង្កេតភ្លាមៗដែរ តែមិនបង្ហាញសញ្ញាណខូចខាត ឬការបែកធ្លាយព័ត៌មានអ្នកប្រើអ្វីនៅឡើយ។ យ៉ាងណា ក្រុមហ៊ុនកំពុងណែនាំអ្នកប្រើ ឱ្យផ្លាស់ប្ដូរលេខសំខាន់របស់ពួកគេនៅលើ Twitter ដែលជា “ការប្រុងប្រយ័ត្នកម្រិតខ្ពស់បំផុត”។