តើអ្នកដឹកនាំឈ្លាសវៃតែងធ្វើអ្វីខ្លះ នៅពេលពួកគេជ្រើសរើសមនុស្សឈ្លាសវៃជាងខ្លួនមកធ្វើការជាមួយខ្លួន?
អ្នកដឹកនាំមួយចំនួនមិនចូលចិត្តចង់បានមនុស្សណាដែលឆ្លាតជាងខ្លួនមកធ្វើការជាមួយនោះឡើយ។ ប៉ុន្តែការយល់ឃើញបែបនេះនឹងនាំពួកគេទៅរកការអន់ថយមិនខាន។ ដូច្នេះ តើអ្នកដឹកនាំឈ្លាសវៃតែងធ្វើអ្វីខ្លះនៅពេលពួកគេជ្រើសរើសមនុស្សឈ្លាសវៃជាងខ្លួនមកធ្វើការជាមួយខ្លួន ?
១) ស្វែងរកមនុស្សដែលស្គាល់ពីចំណុចខ្លាំងនិងខ្សោយរបស់ខ្លួនឯង៖ មនុស្សដែលឈ្លាសវៃស្គាល់ពីខ្លួនឯង ស្គាល់ពីចំណុចខ្លាំងរបស់ខ្លួនឯងនិងចំណុចខ្សោយរបស់ខ្លួនឯង ហើយក៏ហ៊ានទទួលស្គាល់ចំណុចខ្សោយទាំងនោះដោយមិនបំផ្លើសលើសពីសមត្ថភាពពិតរបស់ខ្លួននោះដែរ។ ម្យ៉ាងទៀត អ្នកក៏ត្រូវសួរពួកគេពីមតិយោបល់ដែលពួកគេធ្លាប់ទទួលបានពីមនុស្សជុំវិញខ្លួនគេ ហើយការយល់ឃើញដែលពួកគេមានចំពោះមតិយោបល់ទាំងនោះផងដែរ។
បានអានឬនៅ ? តើគុណសម្បត្តិរបស់អ្នកដឹកនាំល្អមានអ្វីខ្លះ ?
២) មានទស្សនយល់ឃើញផ្សេងៗគ្នាពីអ្នក៖ ទស្សនយល់ឃើញស្រដៀងៗគ្នាមិនអាចវាយតម្លៃដឹងបានថាតើទស្សនមួយនេះប្រសើរជាងឬអន់ថយជាងនោះឡើយ។ នៅពេលអ្នកមានមនុស្សដែលមានទស្សនយល់ឃើញផ្សេងៗគ្នាពីអ្នក នោះពួកគេនឹងជួយអ្នកឲ្យត្រិះរិះសម្រេចចិត្តទៅលើកិច្ចការសំខាន់ៗទាំងឡាយបានល្អមិនខាន។
៣) ជួយជ្រោមជ្រែងពួកគេ៖ នៅពេលអ្នកបានជ្រើសរើសមនុស្សដែលឈ្លាសវៃជាងអ្នកឲ្យមកធ្វើការជាមួយអ្នកហើយ នោះអ្នកត្រូវតែខិតខំប្រើប្រាស់សមត្ថភាពរបស់ខ្លួនដើម្បីជួយជ្រោមជ្រែងនិងជំរុញពួកគេឲ្យប្រើប្រាស់សក្ដានុពលរបស់ពួកគេឲ្យអស់ពីលទ្ធភាពរៀងៗខ្លួន។ ក្នុងនោះអ្នកក៏ត្រូវតែបញ្ជាក់ឲ្យច្បាស់លាស់អំពីតួនាទីរបស់ពួកគេនិងការទទួលខុសត្រូវដែលពួកគេមានផងដែរ៕
ដោយ៖ ស្រីពៅ
សូមអាន៖ ៤សំណួរអ្នកដឹកនាំឆ្លាតវៃតែងសួរបុគ្គលិកខ្លួន ដើម្បីបង្កើនសមត្ថភាពការងារពួកគេកាន់តែប្រសើរ