សម្រាប់អ្នកចង់បើកជំនួញដោយខ្លួនឯង គួរអានគំនិតសំខាន់ៗទាំងនេះ ដើម្បីជាការបំភ្លឺផ្លូវ!
អ្វីទៅជាលេសដែលរារាំងមិនឲ្យអ្នកបើកមុខរបរដោយខ្លួនឯង?
តោះអានអត្ថបទជាមួយ BizKhmer ទាំងអស់គ្នាថា បុគ្គលជោគជ័យណាខ្លះដែលបានណែនាំអំពីជំនួញ?
១) «តើអ្វីដែលចាំបាច់ក្នុងការបើក ជំនួញមួយ? គឺមានចំណុច៣យ៉ាង៖
ទីមួយ ស្គាល់អំពីផលិតផលរបស់ខ្លួនជាងនរណាទាំងអស់
ទីពីរ ស្គាល់អតិថិជនរបស់អ្នក និង
ទីបី មានសេចក្ដីប្រាថ្នាចង់ជោគជ័យខ្លាំងបំផុត»។---ដោយ Dave Thomas
២) «តម្លៃនៃគំនិតមួយ គឺអាស្រ័យសំខាន់លើការប្រើប្រាស់វា»។ ---ដោយThomas Edison
៣) «អ្នកមិនមែនរៀនដើរ ដោយពឹងលើក្បួន ឬ វិន័យនោះទេ។ អ្នកអាចរៀនដើរបាន ដោយសារការដើរ និង ការដួលច្រើនដង»។---ដោយ Richard Branson
៤) ខ្ញុំដឹងច្បាស់ថា ប្រសិនបើខ្ញុំបរាជ័យ ខ្ញុំមិនសោកស្ដាយនោះទេ ប៉ុន្តែ ខ្ញុំពិតជាសោកស្ដាយ ប្រសិនបើខ្ញុំមិនព្យាយាមធ្វើអ្វីមួយ»។---ដោយ Jeff Bezos
៥) «កុំបង្អាក់ខ្លួនឯង។ មនុស្សជាច្រើន តែងបង្អាក់ខ្លួនឯងចំពោះ អ្វីដែលពួកគេគិតថា អាចធ្វើបាន។ អ្នកអាចទៅកាន់តែឆ្ងាយ តាមគំនិតរបស់អ្នក។ អ្វីដែលអ្នកជឿជាក់ និង ចងចាំ នោះអ្នកនឹងអាចជោគជ័យ»។---ដោយ Mary Kay Ash
៦) «ក្នុងនាមជាសហគ្រិនម្នាក់ អ្នកត្រូវតែមិនរាថយចំពោះការបរាជ័យ។ ប្រសិនបើអ្នកមិនដួលទេ អ្នកក៏មិនបានបង្វឹកខ្លួនឯងឲ្យខ្លាំងគ្រប់គ្រាន់ដែរ«។ ---ដោយ Alexa von Tobel
កែសម្រួលដោយ៖ លឺ សុខហេង