គតិដកស្រង់ចំនួន១០ ពីមហាសេដ្ឋីទី៣របស់ពិភពលោក លោក Warren Buffett​



ក្នុង​វ័យ​៨៧​ឆ្នាំ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Berkshire Hathaway គឺ​លោក Warren Buffett គឺជា​មហាសេដ្ឋី​លំដាប់​លេខ​៣​របស់​សហរដ្ឋអាមេរិក​និង​នៅ​លើ​ពិភពលោក ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ចំនួន​៨៧.៥​ពាន់​លាន​ដុល្លារ។ ខាងក្រោម​គឺជា​គតិ​ដកស្រង់​ចំនួន​១០ ដែល​អាច​ផ្ដល់​ជា​មេរៀន​សម្រាប់​ឲ្យ​អ្នក​បាន​រៀន​សូត្រ​ពី​ជោគជ័យ​របស់​លោក​បាន៖

១) "ជាទូទៅ​អ្នក​តែងតែ​សម្លឹង​រក​មើល​ចំណុច​៣​យ៉ាង​នៅ​ក្នុង​ខ្លួន​របស់​បុគ្គល​ម្នាក់ ភាព​ឈ្លាសវៃ កម្លាំង​ថាមពល និង​ក្រម​សីលធម៌​របស់​គេ។ ហើយ​បើ​សិន​ជា​គេ​មិន​មាន​ចំណុច​ចុង​ក្រោយ​ទេ នោះ​អ្នក​ក៏​មិន​ចាំបាច់​ទៅ​រវល់​ជាមួយ​នឹង​២​ចំណុច​ទៀត​របស់​គេ​ដែល​នៅ​សេសសល់​នោះ​ទៀត​ដែរ"។

២) "វា​ប្រសើរ​ជា​ជាង​ដែល​អ្នក​ទៅ​សេពគប់​ជាមួយ​នឹង​មនុស្ស​ទាំងឡាយ​ណា​ដែល​ប្រសើរ​ជាង​អ្នក។ ជ្រើសរើស​មនុស្ស​ជិតស្និទ្ធ​ដែល​ពួកគេ​មាន​ឥរិយាបថ​ល្អ​ប្រសើរ​ជាង​អ្នក បន្ទាប់​មក​អ្នក​នឹង​រសាត់​ទៅ​តាម​ទិសដៅ​នោះ​ដែរ​មិនខាន"។

៣) "វា​ត្រូវការ​រយៈពេល​២០​ឆ្នាំ​ដើម្បី​កសាង​កេរ្តិ៍ឈ្មោះ ហើយ​រយៈពេល​តែ​៥នាទី​ប៉ុណ្ណោះ​ដើម្បី​បំផ្លាញ​វា។ បើ​អ្នក​គិត​អំពី​រឿង​នេះ នោះ​អ្នក​នឹង​ធ្វើ​អ្វីៗ​តាម​របៀប​ខុស​ប្លែក​ពី​មុន​មិនខាន"។ សូមអាន៖ មេរៀនជីវិតដ៏មានតម្លៃទាំង ៥ របស់លោក Warren Buffett

៤) "ដោយ​គ្មាន​ជំនាញ​ប្រាស្រ័យ​ទាក់ទង​ដ៏​ល្អ​ទេ អ្នក​នឹង​មិន​អាច​ធ្វើ​ឲ្យ​អ្នកដទៃ​ជឿ​អ្នក​ហើយ​ដើរ​តាម​អ្នក​ឡើយ បើ​ទោះ​ជា​អ្នក​អាច​មើល​ឃើញ​រំលង​ផុត​ពី​ភ្នំ​ហើយ​ពួកគេ​មិន​អាច​មើល​ឃើញ​ក៏​ដោយ"។

៥) "វា​មិន​ចាំបាច់​នោះ​ទេ​ក្នុង​ការ​ធ្វើ​នូវ​រឿង​ដែល​អស្ចារ្យ​មិន​ធម្មតា​ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ដែល​អស្ចារ្យ​មិន​ធម្មតា​នោះ"។

៦) "ខ្ញុំ​វាស់វែង​ភាព​ជោគជ័យ​របស់​ខ្ញុំ​ដោយ​ចំនួន​មនុស្ស​ដែល​គេ​ស្រឡាញ់​រាប់អាន​ខ្ញុំ"។

៧) "ក្នុង​ចំណោម​មហាសេដ្ឋី​ពាន់​លាន​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ លុយ​គ្រាន់តែ​គាស់​រំលើង​ចេញ​នូវ​អត្តចរិត​គោល​របស់​ពួកគេ​ប៉ុណ្ណោះ។ បើ​ពួកគេ​ជា​មនុស្ស​ល្ងីល្ងើ​មុន​ពេល​មាន​លុយ នោះ​ពួកគេ​ក៏​នៅតែ​ជា​មនុស្ស​ល្ងីល្ងើ​ជាមួយ​នឹង​លុយ​១​ពាន់​លាន​ដុល្លារ​នោះ​ដែរ"។

៨) "ហានិភ័យ​កើតឡើង​មក​ពី​កាល​ដែល​មិន​ដឹង​ថា​ខ្លួនឯង​កំពុងតែ​ធ្វើ​អ្វី"។

៩) "ចូរ​ផ្ដោត​ទៅលើ​អតិថិជន​របស់​អ្នក ហើយ​ដឹកនាំ​មនុស្ស​របស់​អ្នក​ឲ្យ​ដូចជា​ជីវិត​របស់​ពួកគេ​ត្រូវ​អាស្រ័យ​លើ​ជោគជ័យ​របស់​អ្នក​ដូច្នោះ​ដែរ"។

១០) "សាលា​អាជីវកម្ម​លើក​តម្កើង​ទៅលើ​ឥរិយាបថ​ស្មុគស្មាញ​ជាង​ឥរិយាបថ​សាមញ្ញ យ៉ាងណាមិញ​ឥរិយាបថ​សាមញ្ញ​មាន​ប្រសិទ្ធភាព​ជាង"៕

ដោយ៖ ស្រីពៅ

អត្ថបទទាក់ទង៖ ទ្រឹស្ដី​ ​៤​​​​​​ ​យ៉ាង​របស់​ Warren Buffett​ ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​ភាព​​ជោគជ័យ និង​មាន​បាន! ​

X
5s