iPhone X ​ជាប់​ជា​ស្មាតហ្វូន​លក់​ដាច់​ជាង​គេ​នៅ​ត្រីមាស​ទី១ ឆ្នាំ២០១៨ ​ចំណែក iPhone 8 និង 8 Plus ស្ថិត​នៅ​លេខ​រៀង​បន្តបន្ទាប់​



​ក្រុមហ៊ុន Apple ធ្វើ​ត្រូវ​ក្នុង​ការ​ផលិត iPhone ទំនើប​លក្ខណៈ premium ដែល​ជា iPhone X ត្បិត​វា​ជា​ទូរស័ព្ទ​តម្លៃ​ថ្លៃ តែ​នៅតែ​ត្រូវ​សាធារណជន​ប៉ុនប៉ង​ធ្វើ​ជា​ម្ចាស់ ដោយសារ​តែ​រចនាបថ​ដ៏​ពិសេស​របស់​វា។ ក្រោយ iPhone X បង្ហាញ​ខ្លួន សង្កេត​ឃើញ​ក្រុមហ៊ុន​ទូរស័ព្ទ​មួយ​ចំនួន ក៏​បាន​ផលិត​ចេញ Android Smartphone ​ស៊េរី​ក្រោយៗ​របស់​ខ្លួន ឱ្យ​មាន​រចនាបថ​អេក្រង់​ឆក notch ស្រដៀង ឬ​ដូច​ទៅ​នឹង notch display នៅ​លើ iPhone X អីចឹង​ដែរ។ តែ​សូម​បញ្ជាក់​ថា Essential Phone ជា​ស្មាតហ្វូន​មាន​អេក្រង់ notch ​មុន iPhone X ទៅទៀត។

យោងតាម​ស្ថាប័ន​ស្រាវជ្រាវ​ទីផ្សារ Strategy Analytics ​ឱ្យ​ដឹង​ថា Apple ​បាន​ចែកចាយ​លក់ iPhone X ​ដាច់​ប្រមាណ ១៦លាន​គ្រឿង​អំឡុង​ត្រីមាស​ទី១ ឆ្នាំ​នេះ ខណៈ​ដែល iPhone X ​និង 8 Plus ឈរ​នៅ​ចំណាត់ថ្នាក់​បន្តបន្ទាប់​លេខ ២ និង លេខ៣ គឺ ១២,៥លាន​គ្រឿង និង ៨,៣លាន​គ្រឿង។ ​ចំណែក iPhone 7 លេខ៤ ​ដោយ​លក់​ចេញ​បាន ៥,៦លាន​គ្រឿង។ សូម​អាន៖ Huawei P20 Pro ​ជាប់​ជា​ទូរស័ព្ទ​លក់​ដាច់​បំផុត​របស់​ Huawei ក្នុង​ទីផ្សារ​អឺរ៉ុប​ខាង​លិច

ងាក​មក​មើល Xiaomi Redmi 5A ​និង Galaxy S9+ វិញ​បាន​លេខ​រៀង​បន្តបន្ទាប់​គឺ​លេខ៥ និង​លេខ៦ ​ដោយ​លក់​បាន ៥,៤លាន និង ៥,៣លាន​គ្រឿង​សម្រាប់​ត្រីមាស​ទី១ ឆ្នាំ២០១៨។ ​ទោះ​ជា​យ៉ាងណា Strategy Analytics ​ប៉ាន់ប្រមាណ​ថា Galaxy S9+ នឹង​អាច​វ៉ា​ឈ្នះ​តួលេខ​លក់​ iPhone X ​វិញ​នៅ​ក្នុង​ត្រីមាស​បន្ទាប់​ខាង​មុខ៕ សូម​អាន៖ Samsung នៅ​តែ​ជា​ក្រុមហ៊ុន​ចែកចាយ Smartphone បាន​ច្រើន​បំផុត​លើ​លោក ទោះបី​ទីផ្សារ​ទូរស័ព្ទ​ធ្លាក់ ២,៩% នៅ​ Q1’2018 ​ដោយ៖ រឹទ្ធិរាជ
X
5s