នៅសល់ពេលមួយខែគត់ សម្រាប់អ្នកចង់ដាក់ពាក្យប្រកួតប្រជែងក្នុងកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា
គិតមកទល់នឹងពេលនេះ ជិតមួយខែហើយដែលសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានប្រកាសទទួលពាក្យប្រកួតប្រជែងកម្មវិធី ពានរង្វាន់សហគ្រិនឆ្នើមឆ្នាំ២០១៨។ ថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៨ គឺជាកាលបរិច្ឆេទដែលកម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជា ប្រកាសទទួលចុះឈ្មោះបេក្ខជនដែលចង់ចូលរួមប្រកួតជាមួយនឹងលក្ខណ្ឌមួយចំនួន ហើយការចុះឈ្មោះនេះនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ០៥ ខែមិថុនាខាងមុខនេះ។
តាមរយៈគេហៈទំព័ររបស់ខ្លួន សមាគមសហគ្រិនវ័យក្មេងកម្ពុជាបានប្រកាសទទួលចុះឈ្មោះបេក្ខជនដែលចង់ចូលរួមប្រកួតដោយភ្ជាប់នឹងលក្ខណ្ឌមួយចំនួនដូចជា៖
- បេក្ខជនត្រូវមានអាយុចាប់ពី១៨ ដល់ ៤៥ឆ្នាំ
- ត្រូវបង្កើតអាជីវកម្មដំបូងនៅក្នុងប្រទេសកម្ពុជានិងមានភាគហ៊ុនយ៉ាងតិច៥៤%គ្រប់គ្រងដោយជនជាតិខ្មែរ។
- ត្រូវតែជាអាជីវកម្មដែលបានចុះបញ្ជីត្រឹមត្រូវតាមច្បាប់
- មានដំណើរការយ៉ាងតិច ២ ឆ្នាំនិងមានបុគ្គលិកយ៉ាងតិច ៥នាក់។