​របៀប​ស្វែងរក​កម្មវិធី និង​ហ្គេម Android ដែល​អ្នក​បានលុប (Uninstall) ​ដើម្បី​ដំឡើង (reinstall) ឡើង​វិញ​



ស្មាតហ្វូន Android របស់​អ្នក​អាច​នឹង​ត្រូវ Format នៅ​ពេល​ណាមួយ ដែល​ជា​ហេតុ​នាំ​ឱ្យ​បាត់​កម្មវិធី និង​ហ្គេម​ទាំងឡាយ​ចេញ​ពី​ទូរស័ព្ទ។ ម្យ៉ាង​ពេល​ខ្លះ អ្នក​ក៏​ប្រហែល​លុប ឬ​បង្ខំ​ចិត្ត​លុប app មួយ​ចំនួន​ចេញ​ពី​ទូរស័ព្ទ ដោយ​សារ​ពេញ​មេម៉ូរី​ទូរស័ព្ទ​ពេក។ ចុះ ប្រសិន​បើ​ចង់​ស្វែងរក​កម្មវិធី​ដែល​បាន Uninstall រួច ដើម្បី reinstall ឡើងវិញ តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច? ទំព័រ​នេះ យើង​នឹង​បង្ហាញ​អំពី​របៀប​ស្វែងរក​កម្មវិធី និង​ហ្គេម Android ​ទាំងឡាយ​ដែល​បាន Uninstall ​ដើម្បី​ដំឡើង​នៅ​លើ​ទូរស័ព្ទ​សាជាថ្មី (reinstall)។ សូម​បញ្ជាក់​ថា ​កម្មវិធី និង​ហ្គេម​ប្រមាណ ១,៥​លាន ត្រូវ​បាន​ដាក់​ឱ្យ​ទាញ​យក​នៅ​លើ Google Play ​(គិត​ត្រឹម​ឆ្នាំ២០១៥)។ ​ក្រុមហ៊ុន Google ​អនុញ្ញាត​ឱ្យ​អ្នក​ងាយស្រួល​ឆែក​រក​តាម​រយៈ​បញ្ជី​កម្មវិធី​ដែល​អ្នក​បាន uninstall ឬ​បាន​លុប​ចេញ​ពី​ទូរស័ព្ទ​ពី​ពេល​មុន ដើម្បី​ទាញ​យក​មក​ដំឡើង (reinstall) វិញ។ បញ្ជី​កម្មវិធី​នោះ ក៏​អាច​ឱ្យ​អ្នក ស្វែងរក app ដែល​បាន​ដំឡើង​នៅ​លើ​ទូរស័ព្ទ​ចាស់ មក install លើ​ទូរស័ព្ទ​ថ្មី​បាន​ផង​ដែរ ដោយ​ប្រើ​គណនី Google។ ដើម្បី​បើក​មើល​បញ្ជី app ដែល​អ្នក​ធ្លាប់​បាន​ដំឡើង​ពី​មុន គឺ​ត្រូវ​បើក​ចូល​កម្មវិធី Google Play នៅ​លើ​ទូរស័ព្ទ/ថេប្លេត របស់​អ្នក។ រួចហើយ​ចុច​លើ​ប៊ូតុង Menu (មាន​រូប​ជា​បន្ទាប់​ទទឹង ៣ខ្សែ) ដែល​ស្ថិត​ផ្នែក​ខាង​លើ នៅ​ជ្រុង​ខាង​ឆ្វេង។ នៅ​ពេល​ម៉ឺនុយ​បាន​បើក​ឡើង ត្រូវ​ចុច​លើ “My apps & games”។ បន្ទាប់​មក ចុច​លើ​ប៊ូតុង (All) នោះ​អ្នក​នឹង​អាច​ឆែក​មើល​ កម្មវិធី និង​ហ្គេម​ទាំង​អស់ ដែល​មាន​ទាំង uninstalled និង installed។

1

2

3

4

5

6

បន្ទាប់​មក គ្រាន់តែ​ចុច​លើ uninstalled app ណាមួយ នោះ​នឹង​នាំ​អ្នក​ចូល​ទៅ​កាន់​ទំព័រ Google Play ដែល​អ្នក​អាច reinstall ឡើង​វិញ​បាន។ ប្រសិន មិន​ចង់​បាន​កម្មវិធី uninstalled app ​ណាមួយ​ស្ថិត​នៅ​ក្នុង​បញ្ជី uninstalled ទេ​នោះ អ្នក​អាច​លុប​ចេញ​ពី list ​ដោយ​ចុច​លើ​សញ្ញា​ខ្វែង (X) ​នៅ​ផ្នែក​ខាង​លើ ជ្រុង​ខាង​ស្ដាំ៕
X
5s