ដំណឹងថ្មីពីស្មាតហ្វូនបត់បាន Foldable Smartphone របស់ Samsung នឹងមានលេខកូដ “Winner” អាចឃើញពន្លឺថ្ងៃឆាប់ៗ
ស្មាតហ្វូនទំនើបបត់បានដូចសៀវភៅរបស់ Samsung ហាក់កាន់តែខិតជិតមកដល់ហើយ ខណៈដំណឹងអំពី Foldable Smartphone នេះហាក់លេចឡើងឥតឈប់។ ចំណែកសេចក្ដីរាយការណ៍ថ្មីនេះវិញ បានឱ្យដឹងថា ស្មាតហ្វូន Foldable របស់ក្រុមហ៊ុនទូរស័ព្ទកូរ៉េនេះ នឹងមានលេខកូដ “Winner” អាចជា codename ថ្មីក្រោយពិចារណាប្ដូរពី “Project valley” ដែលធ្លាប់ត្រូវបង្ហើបថា Samsung គិតដល់ការជ្រើសរើសកូដមានហុងស៊ុយទីផ្សារជាង។