​ក្រុមហ៊ុន ៤​ធំៗសរុប​ទុន​ជាង ១០​លាន​ដុល្លារ​ ​នឹង​មាន​វត្តមាន​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ខេត្ត​ព្រះសីហនុ និង​ប៉ោយប៉ែត​



បន្ទាប់​ពី​មាន​សំណើរ​ស្នើរ​សំ​វិនិយោគ​របស់​ក្រុមហ៊ុន​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​  ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ បាន​សម្រេច​ចេញ​នូវ​ "វិញ្ញាបនប័ត្រ​ចុះ​បញ្ជី​ជា​ស្ថាពរ" ​​ដល់​ក្រុមហ៊ុន​​ ធំៗ​ ចំនួន​ ៤​​ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង ១០​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន​ជិត​ ២​ពាន់​កន្លែង៖ ទី​១ "MASSFLAME ENERGY (CAMBODIA) CO.,LTD: គម្រោង​បង្កើត​ជីវម៉ាស​ឥន្ធនៈ​ មាន​ទី​តាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ ក្រុង​ព្រះសីហនុ​ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន​ ១លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការ​ងារ​បាន​ចំនួន​ ១០១​កន្លែង។ ទី​២ “HIRO-TECH PRODUCT (CAMBODIA) CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ប្រអប់​ផ្លាស្ទិក​គ្រប់​ប្រភេទ​ និង​បង្គុំ​សម្ភារៈ​បរិក្ខារ​អេឡិច​ត្រូនិក​ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ប៉ោយប៉ែត អូរ​នាង ខេត្ត​បន្ទាយមានជ័យ មាន​ទុន​វិនិយោគ​ប្រមាណ​ ៣,៤៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការ​ងារ​បាន​ចំនួន​ ៧៧២​កន្លែង។ ទី​៣ “ HAITIAN BEVERAGE (CAMBODIA) CO., LTD.”: គម្រោង​បង្កើត​រោង​ចក្រ​ផលិត​ទឹក​ពិសា​បរិសុទ្ធ​ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ, មាន​ទុន​វិនិយោគ​ចំនួន​ ៥,១​លាន​ដុល្លារ​អាមេរិក​និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ៦២៨​កន្លែង។ ទី​៤ “SVF FIT (CAMBODIA) CO., LTD.”: គម្រោង​បង្កើត​រោងចក្រ​ផលិត​ផលិតផល​ប្រដាប់​ដាក់​បំពង់ទឹក​ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ, មាន​ទុនវិនិយោគ​ចំនួន ៧​លាន​ដុល្លារ​អាមេរិក​និង​អាច​បង្កើត​ការងារ​បាន​ចំនួន ​១២៦​កន្លែង៕ ដោយ៖ ស្រីរ័ត្ន​
X
5s